សង្កាត់ពីរក្នុងខណ្ឌសែនសុខ បានកំពុងដំណើរការពិនិត្យ បញ្ជីឈ្មោះបោះឆ្នោត បិទផ្សាយបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១
ភ្នំពេញ : នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨:១៥នាទី សាលាសង្កាត់គោកឃ្លាងនិងសាលាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិងកំពុងដំណើរការបិតផ្សាយបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១។
យោងតាមមន្ត្រីការិយាល័យចុះឈ្មោះបោះឆ្នោតនិងពិនិត្យឈ្មោះក្នុងសង្កាត់ក្រាំងធ្នង់ និង សង្កាត់គោកឃ្លាងបានប្រាប់អ្នកសារព័ត៌មានជាតិឲ្យដឹងថា : ការចុះឈ្មោះបោះឆ្នោតនិងពិនិត្យឈ្មោះបោះឆ្នោត គណៈកម្មការជាតិរៀបចំ ចាប់ផ្ដើមចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងពិនិត្យឈ្មោះអ្នកបោះឆ្នោតចាប់ធ្វើឡើងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។
តាមប្រភពដដែលបានបញ្ជាក់ថា ការចាប់ផ្ដើមការចុះឈ្មោះបោះឆ្នោតនិងពិនិត្យឈ្មោះបោះឆ្នោតនេះ ដំណើរការទៅបានយ៉ាងល្អប្រសើរ ដោយមន្ត្រីនិងគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ របៀបរៀបរយ រក្សាគម្លាត ពាក់ម៉ាសវាស់កំដៅ ពេលបងប្អូនប្រជាពលរដ្ឋមកចុះឈ្មោះនិងពិនិត្យមើលឈ្មោះបោះឆ្នោត។
ក្នុងនោះដែរអាជ្ញាធរសង្កាត់ក្រាំងធ្នង់និងសង្កាត់គោកឃ្លាងក្នុងខណ្ឌសែនសុខ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអញ្ជេីញទៅពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតនៅតាមការការិយាល័យដែលស្ថិតនៅក្នុងមូលដ្ឋានរបស់បងប្អូនកុំបីខាន។ សូមជូនពរសុខភាពល្អ និងជ័យជំនះ៕
ដោយ: ចិន រ៉ា (អក្ខរា០៨)