លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គ នៅស្រុកកងមាស ដែលកំពុងរងការបាក់ស្រុតយ៉ាងដំណំដោយសារទឹកភ្លៀងហូរច្រោះ
ខេត្តកំពង់ចាម : បន្ទាប់ពីទទួលបានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានស្រុកកងមាស នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជា ប្រធាន គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត /មន្ទីរអង្គភាពជំនាញ/ អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គ ដែលកំពុងរងការបាក់ស្រុត ប្រវែងប្រហែល ២០០ម៉ែត្រ ស្ថិតនៅចំណុចភូមិល្វាលេី ឃុំស្តៅ ស្រុកកងមាស និងដាក់ចេញនូវវិធានការបន្ទាន់ ក៏ដូចជាការស្នើសុំគោលការណ៍ទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារ និងជួសជុលឡើងវិញ ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ ៕