លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញអញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈតាមបណ្ដោយផ្លូវលេខ ៥
ភ្នំពេញ :យោងតាមផេករដ្ឋបាលខណ្ឌដូនពេញបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៤,៣០នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អញ្ជេីញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំស្តីពី”ការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈតាមបណ្តោយផ្លូវលេខ៥ ចាប់ពីផ្លូវលេខ ១១០ ដល់ផ្លូវលេខ ១៤៨សង្កាត់ផ្សារកណ្តាលទី១”សមាសភាពចូលរួម៖១.លោកអភិបាលរងទទួលបន្ទុកសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យសាធារណៈ២.លោកនាយក នាយករងរដ្ឋបាលខណ្ឌ៣.លោកអធិការរងនគរបាលខណ្ឌ៤.លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ៥.លោកប្រធាន អនុប្រធានការិយាល័យសាធារណការ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន។ ៦.លោកចៅសង្កាត់ ចៅរងសង្កាត់ផ្សារកណ្តាល១៧.លោកនាយប៉ុស្តិ៏នគរបាលសង្កាត់ផ្សារកណ្តាល១។ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយអោយមានសុភណ្ឌភាពនៅក្នុងខណ្ឌដូនពេញ៕