ប្រជាពលរដ្ឋបានខំមិនចូលផេករបស់ស្នងការនគរបាលរាជធានីភ្នំពេញភ្លាម សមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានបានធ្វើការស្រាវជ្រាវចុះឃាត់ខ្លួនបុរសចំនួន ៤នាក់ពីបទជួញដូរ រក្សាទុកនឹងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ : បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្នានខណ្ឌទួលគោក បានសហការណ៍ជាមួយកម្លាំងប៉ុស្ដីរដ្នបាលផ្សារដេប៉ូទី៣ បានចុះដល់គោលដៅដែលប្រជាពលរដ្ឋខំមិនចូលផេកស្នងការដ្នាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ នៅវេលាម៉ោង ៨.០០នាទី នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងរបស់អធិការដ្នានបានចុះដល់គោលដៅ ដែលប្រជាពលរដ្ឋ ខំមិន កម្លាំងបានឃាត់ខ្លួនជាក់ស្ដែងចំនួន០៤នាក់ (ប្រុសទាំង០៤) ១. ឈ្មោះ ណុប សុីវណ្ណ ហៅពៅ ភេទប្រុស អាយុ២៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ដកហូតវត្តុតាងក្រាមពណ៍សថ្លា សង្សយ័ជាគ្រឿងញៀន (ចំនួន២០កញ្ចប់តូច)២. ឈ្មោះ យឺម រិត ហៅរិត ភេទប្រុសអាយុ២៩ ពីបទប្រើប្រាស់គ្រឿងញៀន៣. ឈ្មោះ ជុំ សារឿន ហៅ រឿន ភេទប្រុសអាយុ២៩ ពីប្រើប្រាសគ្រឿងញៀន៤.ឈ្មោះ ចាន់ ណង់ ហៅណង់ភេទប្រុស អាយុ២៩ឆ្នាំពីបទជួញដូរគ្រឿងញៀន (វត្តុតាងចាប់យកក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងចំនួន០២កញ្ចប់តូច ។បច្ចុប្បន្នជនសង្ស័យទាំង០៤កំពុងឃាត់ខ្លួននៅអធិការដ្នាននគរបាលខណ្ឌទួលគោក ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕