លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិសែនជ័យបានរៀបចំពិធីចែកប័ណ្ណសរសើរ ជូនដល់លោកលោកស្រីចៅសង្កាត់និងប៉ុស្តិ៍នគរបាលទាំង ៧

ភ្នំពេញ : ព្រឹកថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០២១​ វេលាម៉ោង ១០:០០នាទី លោក​ ហែម​ ដារិទ្ធិ​ អភិបាល នៃគណៈអភិបាលខណ្ឌ ពោធិសែនជ័យ​ បានរៀបចំពិធីចែកប័ណ្ណសសើរ​ ជូនដល់លោក​ លោកស្រី​ ចៅសង្កាត់​ និងប៉ុស្តិ៍នគរបាល​ ទាំង៧​ និងផ្តល់ជូនថិវិការចំនួន ៦៥ម៉ឺនរៀល ដើម្បីលើកទឹកចិត្តជូនដល់កម្លាំងសង្កាត់​ និងប៉ុស្តិ៍ ដែលបានលះបង់ទាំង កម្លាំងកាយចិត្តដើម្បីការពារសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរៀងៗខ្លួន។លោក ហែម ដារិទ្ធ បានថ្លែងទៅកាន់ក្នុងការរៀបចំពិធីចែកប័ណ្ណសរសើរជូនដល់លោក លោកស្រីចៅសង្កាត់និងប៉ុស្តិនគរបាលទាំង ៧ ថា : លោកលោកស្រីចៅសង្កាត់និងនគរបាលប៉ុស្តិ៍ទាំង ៧ បានបម្រើសេវាសាធារណៈ ការពារសន្តិសុខរៀបចំសណ្ដាប់ធ្នាប់និងបង្ការការពារព្រមទាំងប្រយុទ្ធប្រឆាំងនឹងជំង្ងឺកូវីដ-19 បានល្អប្រសើរជូនប្រជាពលរដ្ឋ ។លោក ហែម ដារិទ្ធ បាន ថ្លែងបន្តទៀតថា សុំឱ្យលោកលោកស្រីចៅសង្កាត់និងនគរបាលប៉ុស្តិ៍ទាំង ៧ ខិតខំបន្ថែមទៀត ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់យើងជាពិសេសនៅការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ- 19 អនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាសាលារាជធានីភ្នំពេញផងដែរ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed