សម្តេចតេជោ ហ៊ុន សែន៖ ទទួលយកមិនបានទេ ចំពោះការលើកឡើងថា ផ្អាកបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាការចង់លុបបំបាត់ប្រពៃណី និងសាសនា

ភ្នំពេញ៖ តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិនៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចមិនអាចទទួលយកបាននោះឡើយ ចំពោះការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួន ដែលបានចោទប្រកាន់ និងវាយប្រហារលើសម្តេចថា ការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជាចេតនាក្នុងការលុបបំបាត់ប្រពៃណី និងព្រះពុទ្ធសាសនារបស់ខ្មែរ។

ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង និងមនុស្សមួយចំនួន បានបង្ហាញនូវទស្សនៈអវិជ្ជមាន និងខ្វះការថ្លឹងថ្លែងដោយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ចង់លុបបំបាត់ប្រពៃណី និងព្រះពុទ្ធសាសនាខ្មែរ បន្ទាប់ពីសម្តេចបានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

ក្នុងសារសំឡេងព្រឹកនេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនបោះបង់ចោលនូវពិធីបុណ្យប្រពៃណីរបស់ខ្មែរណាមួយនោះឡើយ តែក្នុងឱកាសនេះត្រូវចាត់វិធានការទាំងឡាយជាដាច់ខាត ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងមិនបោះបង់ចោលនូវពិធីបុណ្យប្រពៃណីនានានោះទេ ក៏ប៉ុន្តែយើងត្រូវឆ្លងដំណាក់កាលនេះឱ្យបាន។ វាលនេះ គឺជាវាលដ៏ធំ គឺការឆ្លងកាត់វាល៣នេះ នេះហើយជាវាលទី៣ គឺវាលជំងឺរាតត្បាត ដែលប្រជាជនយើងត្រូវឆ្លងកាត់ឱ្យខាងតែបាន»។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា សម្តេចមិនអាចទទួលបានឡើយចំពោះការចោទប្រកាន់សម្តេចពីសំណាក់ក្រុមប្រឆាំង និងមនុស្សមួយចំនួននោះ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងបានខិតខំច្រើនណាស់ ដើម្បីការពារជីវិតប្រជាជន។ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ទទួលយកមិននូវការទិះដៀលរបស់ពួកប្រឆាំងមួយចំនួនដែលលើកឡើងមិនសមហេតុ មិនសមផល។ ឱ្យពួកគេនិយាយទៅតាមអ្វី ដែលពួកគេនិយាយទៅចុះ តែយ៉ាងហោចណាស់ខ្ញុំព្រះករុណាបានសង្គ្រោះជីវិតប្រជាជន និងសង្គ្រោះកុំឱ្យប្រជាជនយើងឈឺថ្កាត់ដោយសារការឆ្លងជំងឺកូវីដ១៩»។

ក្នុងសំឡេងពិសេសនេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានសូមការយោគយល់ផងដែរ ពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទទាំងអស់ ចំពោះការសម្រេចដ៏លំបាកនេះ ព្រោះអ្វីដែលសម្តេចត្រូវជ្រើយកជាអាទិភាព គឺការរក្សាអាយុជីវិតរបស់ប្រជាពលរដ្ឋ។សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ការរក្សាជីវិតឱ្យគង់ គឺនឹងមិនខ្វះពេលវេលាធ្វើបុណ្យទាននោះឡើយ៕ (FN)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕