បង្រ្កាបទីតាំងផ្ទះជួសជុលម៉ូតូ១កន្លែង ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតកាំភ្លើងខ្លី១ដើម និងថ្នាំញៀន១ចំនួន
ខេត្តបន្ទាយមានជ័យៈ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កន្លងសមត្ថកិច្ច ចុះបង្ក្រាប់ទីតាំងជួសជុលម៉ូតូមួយកន្លែងឃាត់ខ្លួនជនសង្ស័យពីរនាក់ដកហូតកាំភ្លើងខ្លីមួយដើមនិងថ្នាំញៀនមួយចំនួនហើយ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត ។ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនិងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនក្រុងសិរីសោភ័ណដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានចុះទៅដល់កន្លែងជួសជុលម៉ូតូ១កន្លែង នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ។ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មាន១ឈ្មោះ ឃុំ រតនៈគឹមហុង ភេទប្រុសអាយុ២៣ឆ្នាំជាម្ចាស់កន្លែងជួសជុលម៉ូតូនិងជាកន្លែងផ្តល់ឲ្យក្រុមក្មេងជក់ថ្នាំញៀន២ឈ្មោះតែង ទិត្យចាន់រិទ្ឋឹ ភេទប្រុស អាយុ ២៣ឆ្នាំជា អ្នកជក់គ្រឿងញៀន អ្នកទាំង២នាក់ នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ក្នុងនោះសមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញវត្ថុតាងរួមមាន ១-ម្ស៉ៅក្រាមសថ្លាចំនួន០៤កូនថង់តូច,២-គម្របដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ០៤,៣-ដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ០២,៤-បំពង់ប៊ឺតមួយចំនួន,៥-ដែកកេះចំនួន០៥,៦-បំពង់កែវទាម៉ូម៉ែត្រចំនួន០១,៧-សំបកថង់ថ្មីសម្រាប់ច្រកថ្នាំញៀនមួយចំនួន,៨-ទូរស័ព្វចំនួន០១គ្រឿង,៩-កាំភ្លើងខ្លីម៉ាករ៉ូឡូចំនួន០១ដើមគ្រប់ចំនួន១៨គ្រាប់(សំបកគ្រាប់ចំនួន០១),១០-បង់កាំភ្លើងខ្លីK៥៩ចំនួន០១,១១-គ្រាបកាំភ្លើងខ្លីK៥៩ចំនួន០២គ្រាប់(សំបកគ្រាប់ចំនួន០១) ។ លោកកាន់ សៀង បានបញ្ជាក់បន្ថែមថាឈ្មោះតែង ទិត្យចាន់រិទ្ឋឹ ត្រូវបានព្រះរាជអាជ្ញា អនុញាតិឲ្យអាណាព្យាបាលយកទៅអប់រំកែប្រែនៅមណ្ឌលសុខភាពសហគមន៍ តាមការស្នើសុំនិងធានា របស់អាណាព្យាបាល។ចំណែកឈ្មោះឃុំ រតនៈគឹមហុង និងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕