សមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ទឹកកាប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ក.ប.ប រកឃើញនិងដកហូត អាល់កុលក្លែងក្លាយឬមេតាណុលប្រមាណ ជាង០៦ តោន នៅស្រុកគីរីវង់ ខេត្តតាកែវ

ខេត្តតាកែវ ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញសាខាក.ប.ប.ខេត្តតាកែវ ក្រោមកិច្ចសម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ និងឆែកឆេរឃ្លាំងស្តុកទំនិញមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។

ក្រោយពីសមត្ថកិច្ចជំនាញបានត្រួតពិនិត្យបានរកឃើញសារធាតុមេតាណុល ចំនួន២៣០ប៊ីដុង ស្មើនឹង ៦,៩០០លីត្រ ដែលត្រូវបានស្តុកទុកដោយគ្មានលិខិតស្នាមពីស្ថាប័នពាក់ព័ន្ធ។ វត្ថុតាងទាំងអស់ត្រូវបានដកហូតមករក្សាទុក ដើម្បីអនុវត្តនីតិវិធីបន្ត។

គួររំលឹកផងដែរថា : កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ក៏បានចាប់ឃាត់ទុកសារធាតុមេតាណុលចំនួន៧១៤ ប៊ីដុង ស្មើនឹង ២១,៤២០លីត្រ នៅលើកំណាត់ផ្លូវជាតិលេខ ០២ ត្រង់ចំណុចឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ខណៈដែលកំពុងត្រូវបានដឹកជញ្ជូនពីព្រំដែន ក្នុងបំណងយកមកចែកចាយនៅលើទីផ្សារប្រទេសកម្ពុជា៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕