ស្ត្រីជនជាតិចិនម្នាក់មានស្នាមអារដៃ និងលុងទឹកសមុទ្រឆ្នេរអូរឈើទាលស្លាប់ សង្ស័យជាករណីអត្តឃាត.!

ក្រុងព្រះសីហនុ : នៅវេលាម៉ោងប្រហែល១០និង១០នាទី ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១នៅចំនុចឆ្នេរអូឈើទាល(ព្រំដែនទឹកចាស់)មាន ករណីស្រ្តីជនជាតិចិន ១នាក់ លុងទឹកស្លាប់។យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថានៅមុនពេលហេតុការណ៏ កម្លាំងល្បាតចល័តអនុវត្តច្បាប់ បានល្បាតមកដល់ចំនុចខាងលើបានឃើញស្រ្តីជនជាតិចិន២នាក់បានជិះPass app មកឈប់និងចុះពីលើពីលើPass app នៅចំនុចមុខព្រំដែនទឹកចាស់ ដោយមិនពាក់ម៉ាស់ កម្លាំងយើងណែនាំអប់រំ និងចែកម៉ាស់អោយពាក់ រួចក៏ឃើញស្រ្តីទាំង២ដើរចូលសំដៅទៅម៉ាត់ឆ្នេរ ។ ប្រហែលជា២០នាទីក៏មានការឆោឡោមានស្រ្តីលង់ទឹក កម្លាំងល្បាតចល័តនិងនគរបាលទេសចរណ៏ក៏បានទៅដល់ទីតាំងកើតហេតុភ្លាមៗ នឹងរកគេអោយជួយសង្គ្រោះ មកលើគោក តែស្រ្តីនោះបាន ដាច់ដង្ហើមទៅហើយ ទោះយើងខំជួយសង្គ្រោះក៏មិនទាន់ពេល។ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានឃាត់ស្រ្តី ម្នាក់ដែលរួមដំណើរជាមួយគ្នា ដើម្បីធ្វើការសាកសួរបន្តនិតីវិធី។តាមការសន្ឋិដ្ឋាន ជំហានដំបូងរបស់សមត្ថកិច្ច អាចជាករណីអត្តឃាត ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed