លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានអញ្ជើញចុះពិនិត្យតាមគោលដៅ បិទបំរាមគោលចរ ក្នុងមូលដ្ឋាន

ភ្នំពេញ : នៅយប់ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចចំការមន បានអញ្ជើញបន្តចុះពិនិត្យតាមគោលដៅបិទបម្រាមគោចរ ចំនួន ០២គោលដៅ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន រួមមានៈ ១/មហាវិថីព្រះនរោត្តម មុខព្រឹទ្ធសភា ២/ផ្លូវលេខ៤៣០ រង្វង់មូលផ្សារដើមថ្កូវ ក្នុងការអនុវត្តតាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តតាមសេចក្ដីសម្រេចខាងលើ អោយបានខ្ជាប់ខ្ជួនបំផុត ជាពិសេសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលគឺ “៣កុំ ៣ការពារ” ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នាពេលបច្ចុប្បន្ន។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed