ឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច​ តែងតាំង​មុខតំ​ណែង​ អធិការនគរបាលស្រុកបសេដ្ឋ​!

ខេត្តកំពង់ស្ពឺ​ ៖ នាព្រឹក​ថ្ងៃ​ ១៣​ ខែតុលា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច​ តែងតាំង​មុខតំ​ណែង​ អធិការ​នគរបាលស្រុកប​សេដ្ឋ​ និងបំពាក់​ឋានន្ដរស័ក្ក​ ជូនដល់មន្រ្ដីកងកម្លាំងក្រោមឱវាទ​ ។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅសា​លប្រជុំសាលាស្រុកបសេដ្ឋ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមវិធានសុខាភិបាល។

បន្ទាប់ពីលោកអធិការ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ឡើងធ្វើការសន្យាប្តេជ្ញាចិត្តជូន គណៈអធិបតី ព្រមទាំងអង្គពីធីរួចមក ឧត្តមសេនីយ៍​ស្នងការនគរបាលខេត្ដ​ បានមានប្រសាសន៍ចូលរួមអបអរសាទរលោកអធិការថ្មី ដោយបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរតំណែងនៅពេលនេះ គឺជាក្រិតក្រម នៃការអនុវត្តការងារដែលចាំបាច់គេចមិនផុតពីការផ្លាស់ប្តូររបស់មន្រ្តីថ្នាក់ដឹកនៅតាមអង្គភាព ដែលជាផ្នែកមួយ នៃកំណែទម្រង់របស់នគរបាលជាតិ ដើ​ម្បីអោយមានការបោះជំហានទៅមុខ ឆ្លើយតបភាពជាក់ស្តែងនូវតម្រូវការការងារ ហើយក៏ឱកាស និងបទពិសោធន៍ចំពោះមន្ត្រីនគរបាលជាតិផងដែរ។

លោកស្នងការ​ បានប្រកាសគាំទ្រ និងឯកភាពនៅការសន្យាប្តេជ្ញាចិត្តរបស់លោកអធិការថ្មីដែលទើបប្រកា​សឡើងកាន់តំណែងថ្មី ហើយអ្វីដែលជាបញ្ហាសំខាន់ គឺការដឹកនាំអង្គភាពអោយមានវឌ្ឍនភាព មា​នសមត្ថភាពគ្រប់គ្រាន់ក្នុងការបំរើអោយការ​ងារ​ដឹកនាំ​បញ្ជា ពិសេស​ការបម្រេីផលប្រយោជន៍ជូនប្រជាពលរដ្ឋ​ កន្លង​មក​នៅអធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​ បានរងនូវភាពអរិយភាពរវាងគ្នានិង​គ្នាដោយការដឹកនាំគ្មាន​ ការសាមគ្គីភាព​និងការចូលរួមពីកងកម្លាំងក្រោមឱវាទ​ ពិសេស​កត្ដា​សមត្ថភាព​ របស់​ថ្នាក់​ដឹកនាំ​តែម្ដង​ អាកប្បកិរិយា​ សិល្បៈ​នៃកា​រដឹកនាំ​ និយាយ​រួមការដឹកនាំគឺដោយភាព​ អន្ដោម័ត​មិនយកគំនិតយោបល់រួមជាធំ​ដោយការអាងអំណាចនិងបុព្វសិទ្ធិរបស់ខ្នងបង្អែកដែលបានជួយជ្រោមជ្រែងបានតួនាទីមុខតំណែងកន្លងមករហូត​មានការប្ដឹងផ្ដល់ចុះកាសែតហែកហួរពីសំណាក់កូនចៅ​ មន្រ្តី​ថ្នាក់​ក្រោម​។

លោកស្នងការ​ មានប្រសាសន៍ទៀតថា ការពង្រឹងអង្គភាព គឺជាការខិតខំពង្រឹងជំនាញ ការពង្រីកវិ​សាលភាពការងារ ពិសេសជំនាញមូលដ្ឋានភូមិឃុំសង្កាត់​មានសុវត្ថិភាព​ ធ្វេីយ៉ាងណាអោយគ្របដណ្តប់គ្រប់នៅគ្រប់ផ្នែក​ គ្រប់ថ្នាក់​ ពិសេស​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​។

លោកស្នងការ​ ក៏បានផ្តល់អនុសាសន៍គន្លឹះដល់អធិ​ការនគរបាល​ស្រុក​បសេដ្ឋ​ ថ្មី ថាក្នុងនាមជាមេដឹកនាំអង្គភាពត្រូវតែធ្វើជាគំរូ និងឈានមុខគេ មានសុ​ភវិនិច្ឆ័យច្បាស់លាស់ ពង្រឹងវិន័យ ពង្រឹងសាមគ្គីភា​ពផ្ទៃក្នុង មិនអាចប៉ះដៃយកដៃ ប៉ះជើងយកជើង​នោះ​ទេ ត្រូវមានមនោសញ្ចេតនា មានភាពស្និទស្នាល ទន់ភ្លន់តែម៉ឺងម៉ាត់ ជាពិសេសការបែងចែកភារកិច្ចទទួលខុសត្រូវទៅតាមជំនាញអោយមានតម្លាភាព​ រាល់ការតែងតាំងមន្រ្ដីអោយទទួល​បានមុខតំណែងត្រូវតែមានការប្រជុំវាយតម្លៃនិង​ការយកមតិភាគច្រេីនមិនត្រូវ​ យកបក្ខពួកលុយ​កាក់ជាធំ​ កត្ដា​នេះគឺនាំអោយមានបញ្ហាកេីតឡេីងគឺការ​បែកបាក់​និងគ្មានគុណភាពការងារ។

ទន្ទឹមនោះ លោកស្នងការ​ បានសង្កត់ធ្ងន់អោយយ​កចិត្តទុកដាក់ទៅលើកាងារប្រចាំបញ្ជា ការល្បាតក្នុងភូមិសាស្រ្ដ​ ការកសាង​អង្គភាព​ជម្រកស្នាក់នៅ​ទីតាំង​ធ្វើ​ការ​ ព្រោះថាការងារនេះ វាបានបង្ខិតសេវាបំរើអោយទៅជិតប្រជាពលរដ្ឋ ពិសេសកិច្ចអន្តរាគមន៍ សង្គ្រោះ បង្ក្រាប និងការដោះស្រាយបញ្ហាបានឆាប់រហ័ស ធ្វើបទបញ្ជាផ្ទៃក្នុង សម្រាប់ប្រសិទ្ធភាពការងារ របស់ក្រុមប្រចាំបញ្ជានេះផងដែរ។

ជាចុងក្រោយ​ លោកស្នងការ​បានជំរុញអោយលោ​កអធិការថ្មី ត្រូវសិក្សារៀនសូត្រយកគំនិតល្អៗដែលខ្លួនធ្លាប់បម្រេីការងារកន្លងមកប្រែក្លាយទម្លាប់អាក្រ​ក់ៗ​ ពីមេដឹកនាំគឹតតែពីផលប្រយោជន៍សួនតួ​ មកជា​ប្រយោជន៍រួម​ ពិសេស​កុំអោយចរិក​ជ្រាំដែលបក់​បោកមកលេីទិដ្ឋភាពការងារថ្មី​ ដូច្នេះ​​ត្រូវ​​ពង្រឹងតួនា​ទី ក្នុងការគ្រប់គ្រងការប្រេីប្រាស់​បញ្ជាដឹកនាំកងកម្លាំងប្រកបដោយ​តម្លៃ​​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *