ទោះបី រាជរដ្ឋាភិបាលខិតខំទប់ស្កាត់នៅការឆ្លងរីករាលដាលកូវីដ-១៩ យ៉ាងណាក៏ដោយ មិនមែនជាឧបសគ្គសំរាប់ ខារ៉ាអូខេ ក្លឹបកំសាន្តឡេីយ នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ : ថ្ងៃអាទិត្យ ៥ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ខារ៉ាអូខេ និង ល្បែងអនឡាញគ្រប់ប្រភេទ បេីកយ៉ាងអនាធិបតេយ្យ ពេញក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋអស់សង្ឃឹមលេីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដែលមិនគិតគូរដល់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ឡេីយ ។

ក្លឹបកំសាន្ត ktv ល្បែងonline រីកដុះដូចផ្សិត ក្នុងក្រុងប៉ោយប៉ែត ផ្គើន នឹង វិធានការទប់ស្កាត់ ការរីករាលដាល នៃ ជម្ងឺ១៩ របស់ក្រសួងសុខាភិបាល។

ក្រុងប៉ោយប៉ែត មាន ទីតាំងក្លឹបកំសាន្ត ខារ៉ាអូខេ ល្បែងអនឡាញ តាមអីនធឺណេត ជាច្រើនកន្លែងដែលគេស្គាល់ថា : ១/យីហោរ KTV619 ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (បើកពេលយប់)។២/ក្លឹបបាល់ទះ ស្ថិតផ្លូវចូលវត្តត្រាច ភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែតឲ ក្រុងប៉ោយប៉ែត ។៣/ក្លឹបកំសាន្តនឹងKTV នៅជិតបុរីហ៊ុយឡេងហៅ sky អាគារចិន។៤/ទីតាំងល្បែងអនឡាញតាមអ៊ិនធើណិតស្ថិតនៅផ្លូវ 016 ជិតវត្តត្រាច ភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ។៥/KTV យីហោ អេរ៉ា ដែលមានទីតាំងភូមិក្បាលស្ពាន ២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ទីតាំងទាំងអស់ខាងលើកំពុងបើកដំណើរការ ហើយមានការប្រមូលផ្ដុំមនុស្សយ៉ាងច្រើន នៅពេលយប់ ឲ្យភ្ញៀវចូលច្រៀងយ៉ាងរលូន ផ្គើន នឹង វិធានការណ៍ ការទប់ស្កាត់ជម្ងឺកូវីដ១៩ របស់ក្រសួង សុខាភិបាល។

នាពេលបច្ចុប្បននេះ រដ្ឋបាលរាជធានី/ខេត្ត កំពុងបន្ត យកចិត្តទុកដាក់អនុវត្តពីវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈអោយបានជោគជ័យ។

ផ្ទុយទៅវិញ មូលដ្ឋានក្រុងប៉ោយប៉ែតដែលមាន លោក គាត ហ៊ុល អភិបាលក្រុង និង ជាប្រធានគណៈបញ្ជាការឯកភាពមិនបានពិនិត្យនិងយកចិត្តទុកដាក់ពីបញ្ហានេះឡើយ បណ្ដែតបណ្ដោយអោយមានបើកល្បែងស៉ីសងក្លឹបកំសាន្តនិង ktv រីកដូចផ្សិត ប្រមូលផ្ដុំមនុស្សច្រើន មិនរក្សាគំម្លាតបង្កហានិភ័យ អំឡុងពេលជម្ងឺ covid-19 កំពុងរីករាលដាលក្នុងសហគមន៍។

ទីតាំងនេះរាល់ថ្ងៃមានមនុស្សប្រមូលផ្ដុំគ្នា ច្រើនលេងល្បែងស៉ីសង ក្លឹបកំសាន្ត ktv ដោយគ្មានការគោរពអនុវត្តតាមវិធានការក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់សាលារាជធានី/ខេត្ត ឡើយ។

ចំពោះបញ្ហានេះ ភ្ញាក់ងារសារព័ត៌មាន បានសុំការបំភ្លឺពី លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត តាមរយៈ telegrame តែមិនមានការឆ្លើយតបនោះឡើយ។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋ សង្ឃឹមជឿជាក់ថា អាជ្ញាធរក្រុងប៉ោយប៉ែត គួរមានវិធានចំពោះទីតាំងទាំងនេះ មិនបណ្ដែតបណ្ដោយអោយ បើកល្បែងស៉ីសង ក្លឹបកំសាន្ត ktvនិងមានការប្រមូលផ្ដុំមនុស្សច្រើនមិនរក្សាគំម្លាត ក្នុងអំឡុងពេលកូវីត ១៩ កំពុងរីករាលដាល ដូច្នេះទេ នៅពេលសាលារាជធានី/ខេត្តក៏ដូចជាក្រសួងសុខាភិបាលមានការព្រួយបារម្ភនៅការឆ្លងរាលដាលនេះ តែចំពោះអ្នកញៀនល្បែងក្លឹបកំសាន្ត ktvទាំងនោះពុំមានការព្រួយបារម្ភអ្វីបន្តិចឡើយ។

ប្រជាពលរដ្ឋសូមស្នើដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត បន្ទាយមានជ័យ និងឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ចុះស៊ើបអង្កេត មានវិធានការបង្ក្រាប និងទប់ស្កាត់ ទីតាំងខាងលើ ដើម្បីការពារ ការរីករាលដាលនៃជម្ងឺកូវិដ 19៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed