លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំពង្រឹងប្រសិទ្ធិភាពការងារ និងជម្រុញឲ្យនគរបាលត្រូវធ្វើទំនើបកម្មចំណេះដឹងផ្នែកបច្ចេកវិជ្ជា

ខេត្តបន្ទាយមានជ័យ ៖ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការពង្រឹងប្រសិទ្ធភាពការងារកងកម្លាំងគ្រប់ផែនជំនាញ កាលពីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអធិការ៩ស្រុក/ក្រុង មេបញ្ជាការវរទាំង៤។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណង៖ ១-ពង្រឹងប្រសិទ្ធិភាពការងារប្រចាំថ្ងៃរបស់នគរបាល, ២-ដាក់ចេញនូវផែនការណ៍ត្រៀម បង្ការ បង្រ្កាប សង្គ្រោះ ជូនប្រជាពលរដ្ឋតាមមូលដ្ឋានដែលប្រឈម បញ្ហាកូវិដ១៩ និងរងគ្រោះដោយទឹកជំនន់, ៣-លើកទឹកចិត្តផ្តល់មេដាយ លិខិតសរសើរដល់អ្នកប្រឹងប្រែងធ្វើការពិតប្រាកដ និងដាក់ពិន័យដល់អ្នកមិនគោរពវិន័យ, ៤-ត្រូវពន្លឿនការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារឲ្យបានទាន់ពេល, ៥-ត្រូវគ្រប់គ្រងចំនួនអាវុធនិងគ្រាប់ឲ្យបានត្រឹមត្រូវ, ៦-ត្រូវត្រៀម កម្លាំង២៤ម៉ោង ទ្រោលសភាពណ៍និងអន្តរាគមន៍ ហេតុការជាយថាហេតុ, ៧-ត្រៀមកម្លាំង សម្ភារ: រថយន្ត ទូក ខ្សែ កង់ឡាន អាវពោង និងស្បៀង, ៨-នគរបាលទាំងអស់ត្រូវពង្រឹងចំណេះ/ជំនាញបច្ចេកវិជ្ជាក្នុងសម័យទំនើបកម្ម។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវបទបញ្ជា ឲ្យគ្រប់បណ្តាកងឯកភាព និងជំនាញពាក់ពន្ធ័ទាំងអស់ ត្រូវលុបបំបាត់ភាពអសកម្មការងាររបស់ខ្លួន កុំយកលេសជម្ងឺកូវីដ-១៩ ធ្វើឲ្យស្ទះដល់ការងារ ត្រូវកែប្រែឥរិយាបថឡើងវិញ។ លោកក៏បានសំណូមពរដល់គ្រប់មេអង្គភាព ត្រូវចេះប្រើមនុស្សឲ្យត្រូវតាមជំនាញ ទើបការងាររីកចម្រើន៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed