ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បន្តចុះពិនិត្យការជន់លិច និងប្រតិបត្តិការសង្គ្រោះពលរដ្ឋនៅ បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ : ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តធ្វើដំណើរចុះមកកាន់ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យការជន់លិច និងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ដោយបញ្ចក់ថា គិតត្រឹមយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យរួមមាន៖
ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣៨ឃុំ-សង្កាត់ -ប៉ះពាល់ប្រជាជនប្រមាណ ១៨,៧១៥គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាពប្រមាណ ១,១៥០ គ្រួសារ-លិចស្រូវប្រមាណ ២៥,២២៣ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៣០១ហិកតា-ប៉ះពាល់សាលារៀន ២៦កន្លែង, វត្ត ៩កន្លែង និងមណ្ឌលសុខភាព ២កន្លែង-ប្រជាជននៅទួលសុវត្ថិភាព បានទទួលជំនួយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់ចំនួន ៕