រដ្ឋបាលឃុំទួលពង្រចេញសេចក្ដីជូនដំណឹងស្ដីពីការបើកភូមិសន្តិភាពឡើងវិញ

ស្រុកម៉ាឡៃ : បន្ទាប់ពីបិទខ្ទប់បាន១ថ្ងៃ ភូមិសន្តិភាពដែលជាភូមិ១ក្នុងចំណោមភូមិទាំង១២ចំណុះឱ្យឃុំទួលពង្រត្រូវបានបើកឲ្យចេញចូលវិញតែត្រូវគោរពតាមវិធានសុខាភិបាលគឺបងប្អូនត្រូវប្រុងប្រយ័ត្នការពារខ្លួនដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ ប្រការ 3 កុំ 3 ការពារហើយបើអ្នកណាមានអាការះមិនស្រួលខ្លួនត្រូវប្រញាប់រួសរាន់មកពេទ្យបង្អែកឃុំដើម្បីធ្វើតេស្តពិនិត្យសំណាករកមេរោគដោយខ្លួនឯង។

សូមជម្រាបថាក្នុងពេលថ្មីៗនេះប្រជាកសិករនៅភូមិសន្តិភាពត្រូវបានគេរកឃើញអ្នកមានផ្ទុកជំងឺដែលតាសរុបចំនួន 46នាក់ក្នុងចំណោមអ្នកដែលបានពិនិត្យសំណាកចំនួន 300 នាក់ក្នុងនោះមានទាំងលោកមេភូមិនិងជំនួយការភូមិទាំងគ្រួសារផងដែរ។អ្នកដែលមានជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅជំរំព្យាបាលជើងភ្នំកងវ៉ា ហើយភូមិនេះក៏ត្រូវបានរដ្ឋបាលឃុំទួលពង្រចេញលិខិតប្រកាសបិទខ្ទប់មិនឱ្យមានការចេញចូល។ប៉ុន្តែនៅថ្ងៃទី 1 ខែតុលាឆ្នាំ 2021 នេះក្រោយបានស្ដាប់សារសម្លេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនរួចមករដ្ឋបាលឃុំទួលពង្រក៏បានដកបម្រាមចេញវិញ តែទាំងអ្នកនៅក្នុងភូមិនិងអ្នកដែលចេញចូលក្នុងភូមិសន្តិភាពនេះត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនឲ្យបានខ្ពស់បំផុត។

តាមការសាកសួរលោកទឹមម៉ន មេឃុំទួលពង្រឲ្យដឹងថា ជំងឺដែលតាឆ្លងចូលមកអ្នកភូមិសន្តិភាពនេះតាមរយៈបងប្អូនអ្នកភូមិដែលចេញចូលទៅរកស៊ីនឹងធ្វើការរោងចក្រនៅប៉ោយប៉ែត ៕ ដោយ : លន់ណូកសេរី

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕