រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀនច្បាប់ ការយល់ដឹងពីវិជ្ជាជីវៈ និងសារព័ត៌មាន គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន

RMN.ASIA.ចេញផ្សាយ ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២១នៅក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សាការត្រៀមរៀបចំសិក្ខាសាលាស្តីពីវិជ្ជាជីវៈនិងសេរីភាពសារព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានលើកឡើងថា ការរៀនច្បាប់ ការយល់ដឹងពីវិជ្ជាជីវៈ និងសារព័ត៌មាន គឺមានសារៈសំខាន់សំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ហើយការដែលក្រសួងព័ត៌មាន គ្រោងរៀបចំជាសិក្ខាសាលានេះឡើងគឺលក្ខណៈប្រវត្តិសាស្រ្ត ។ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា សិក្ខាសាលានេះ នឹងកំណត់ដោយនៅថ្ងៃក្រោយ ទាំងអាជ្ញាធរ និងអ្នកសារព័ត៌មាន ជួបពិភាក្សាគ្នាដោយផ្ទាល់ ជាជាងជួបគ្នាតាមរយ:ប្រជុំតាមប្រពន្ធ័ Zoom ព្រោះថាការជួបគ្នា អាចនិយាយគ្នាបានដឹង និងយល់ទាំងអស់គ្នា ពីរបៀបធ្វើការរបស់អ្នកកាសែត និង អាជ្ញាធរសមត្ថកិច្ច ។ ដូច្នេះ ក្រសួងព័ត៌មាន នឹងអញ្ជើញ វាគ្មិន មកពីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៏ ចូលរួមក្នុងសិក្ខាសាលា ដែលគ្រោងធ្វើនៅក្នុងខែតុលា ខាងមុខនេះ។ នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម ជារដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក បានចូលរួមជាមតិយោបល់ ក្នុងការធ្វើយ៉ាងណា អោយគម្រោងរៀបចំសិក្ខាសាលា ស្តីពីវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន បានប្រព្រឹត្តទៅតាមការគ្រោងទុក និងទទួលបានលទ្ធផលល្អ។ សិក្ខាសាលាគ្រោងអញ្ជើញមន្ត្រី មន្ទីរព័ត៌មាន គ្រប់ខេត្ត រាជធានី សមាគមអ្នកសារព័ត៌មាន ដែលសកម្មក្នុងកិច្ចការងារ អ្នកកាសែតជើងចាស់ដែលមានឥទ្ធិពល TV Online ដែលមានអ្នកមើលច្រើន។ ដោយ: ទទក

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕