លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះបាញ់លាង សំអាតផ្លូវ តាមមហាវិថីសម្តេចតេជោ(៦០ម៉ែត្រ)

រាជធានីភ្នំពេញ : នៅថ្ងៃសៅរិ៍ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០២១ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅវេលាម៉ោង ០៨ៈ៣០ នាទីព្រឹក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះបាញ់លាង សំអាតផ្លូវ តាមមហាវិថីសម្តេចតេជោ(៦០ម៉ែត្រ) ចាប់ពីចំណុចស្ពានថ្ម ព្រំប្រទល់ខណ្ឌដង្កោ និង ខណ្ឌមានជ័យ រហូតដល់ច្រមុះជ្រូកក្បាលថ្នល់ ដោយប្រើប្រាស់រថយន្ត បាញ់ទឹក របស់រដ្ឋបាលខណ្ឌមានជ័យ ចំនួន ០២ គ្រឿង , រថយន្តបោសសំអាតថ្នល់ ០១ គ្រឿង ព្រមទាំងមានការចូលរួមសហការពី រថយន្តបាញ់ទឹក របស់ សាលារាជធានីភ្នំពេញ ចំនួន ០៦ គ្រឿង ។

ក្នុងការចុះបាញ់លាង សំអាតផ្លូវនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបែងចែកជា ០៣ ក្រុម ដើម្បីចុះបាញ់លាងសំអាតផ្លូវ មានដូចជា ៖១. មហាវិថី សម្តេចតេជោ (៦០ម៉ែត្រ)២. មហាវិថី លោកឧកញ៉ា មហាភក្តី ហ៊ុន នាង (៣០ម៉ែត្រ)៣. ផ្លូវជាតិលេខ២ ។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យរថយន្ត ដែលកំពង់ចរាចរលើមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ)មហាវិថី លោកឧកញ៉ា មហាភក្តី ហ៊ុន នាង (៣០ម៉ែត្រ)និងផ្លូវជាតិលេខ២ សូមចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវពេលធ្វើដំណើរលើផ្លូវសាធារណៈ ជៀសវាងកើតបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយមកលើបងប្អូនប្រជាពលរដ្ឋ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបន្តទៀតដែរថា គ្រប់រថយន្តដឹកខ្សាច់ និង ដឹកដី គ្រប់ប្រភេទត្រូវគ្រប់តង់ លាងកង់រថយន្ត ឲ្យបានត្រឹមត្រូវមុននឹងចេញពីការដ្ឋាន ប្រសិនបើមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ អាជ្ញាធរនឹងអនុវត្តតាមវិធានការរដ្ឋបាល ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *