រថយន្ត HYUNDAI MIGHTY II ដឹកកម្មករ កម្មការិនី រេចង្កូតទៅបុកដើមឈើ បណ្តាលឲ្យរងរបួសធ្ងន់ ស្រាលជាង២០នាក់ ខេត្តកំពង់ស្ពឺ : នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ហេតុការណ៍រថយន្តដឹកកម្មករកម្មកានីរោងចក្របុកដើមឈើបានកើតឡើងកាលពីវេលាម៉ោង ០៦:១០នាទីព្រឹក នៅតាមបណ្ដោយផ្លូវលំ ចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ។ កម្មករ កម្មការនីរោងចក្រជាង ២០នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលកំពុងធ្វើដំណើរតាមរថយន្ត ទៅ បំពេញ ការងារ ហើយរថយន្តដែលពួកគាត់ជិះជ្រុលទៅបុកដើមឈើ ។សមត្ថកិច្ចកំពុងតែដឹកអ្នករងរបួស ទៅសង្គ្រោះនៅគ្លីនិកឯកជន និងតាមមណ្ឌលសុខភាពនានាក្បែរកន្លែងកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថា: រថយន្ត១គ្រឿងម៉ាក HYUNDAI MIGHTY II(ហ៊ីយ៉ាន់ដាយ) ពណ៌ ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថុល ឆាង ភេទ ប្រុស ២២ ឆ្នាំ មានទីលំនៅភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ របួសស្រាល បានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ ។ អ្នកបើកបររថយន្តក្នុងទិសដៅពីជើងទៅត្បូងលុះបើកមកដល់ចំណុចកើតហេតុ រថយន្តបានដាច់ម៉ែត្រចង្កូតរេទៅបុកដើមអាកាស្យានៅចិញ្ចើមផ្លូវខាងកើត បណ្តាលឲ្យគ្រោះថ្នាក់មនុស្សចំនួន ២១ នាក់ ស្រី ១៩ នាក់ របួសធ្ងន់ចំនួន៧នាក់(ស្រី)។ សមត្ថកិច្ចបានបន្តថា : ក្រោយពេលកើតហេតុ នគរបាលបានចុះទៅពិនិត្យ វាស់វែង ដឹកយកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្បែរៗកន្លែងកើតហេតុចំណែករថយន្ត ០១ គ្រឿងខូចខាតធ្ងន់។ ចំពោះវត្ថុតាងរថយន្តត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងចេក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយទៅតាមផ្លូវច្បាប់៕ N1 Share this:TwitterFacebookLike this:Like Loading... Post navigation រដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេល ០១សប្ដាហ៍ ឲ្យរុះរើ ចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនមានសណ្ដាប់ធ្នាប់នៅតាមច្រាំងទន្លេ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបល្បែងស៊ីសងដោយខុសច្បាប់ស្ថិតក្នុងភូមិវាលដេញខេត្តស្ទឹងត្រែង