ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ នាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឈចំនួន ០៣វត្ត ស្ថិតក្នុងក្រុងកែប…………………………….

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ នាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឈចំនួន ០៣វត្ត ស្ថិតក្នុងក្រុងកែប ខេត្តកែប៖ នៅរសៀលសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដើម្បីជួយសម្រួលដល់ការខ្វះចង្ហាន់របស់ព្រះសង្ឃក្នុងបរិបទការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ដែលព្រះសង្ឃពិបាកក្នុងការនិមន្តបិណ្ឌបាត្រតាមផ្ទះប្រជាពលរដ្ឋនិងទីប្រជុំជននានានោះ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលនៃគណះអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា បាននាំយកទេយ្យទាន ទេយ្យវត្ថុ បច្ច័យមួយចំនួនប្រគេនព្រះសង្ឈចំនួន ០៣វត្ត ស្ថិតក្នុងក្រុងកែប ខេត្តកែប ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានមានប្រសាសន៍ថា ដោយសារបច្ចុប្បន្នការរីករាលនៃជំងឺកូវីដ-១៩ បាននឹងកំពុងកើតមានឡើងនៅទូទាំងរាជធានី ខេត្ត នៃព្រះរាជាណាចក្រម្ពុជា ដែលធ្វើឲ្យកិច្ចប្រកបការងារមួយចំនួនមានការរាំងស្ទះ ជាមួយគ្នានេះដែរ ព្រះសង្ឈក៏មានផលលំបាកក្នុងការនិមន្តបិណ្ឌបាតតាមផ្ទះប្រជាពលរដ្ឋ និងទីប្រជុំនានាផងដែរ ។ អាស្រ័យហេតុនេះ ទើបខ្ញុំព្រះករុណាខ្ញុំ និងភរិយាបាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ មួយចំនួនរួមមាន អង្ករចំនួន ៩០០គីឡូក្រាម មី ១២កេស ទឹកសុទ្ធ ១២កេស ម៉ាស់ ១.៥០០ម៉ាស់ ជែលលាងដៃ ១៥ដបធំ និងបច្ច័យ ២.៨៥០.០០០រៀល ប្រគេនព្រះសង្ឈចំនួន ០៣វត្ត ស្ថិតក្នុងក្រុងកែប ខេត្តកែប។ ព្រមជាមួយគ្នានេះដែរឯកឧត្តមក៏បានណែនាំដល់ក្រុមការងារចុះគាំទ្រ ឃុំ សង្កាត់ និងមន្ទីរធម្មការ និងសាសនាខេត្ត ក៏ដូចជា មេឃុំ ចៅសង្កាត់ ត្រូវសហការគ្នាសិក្សាជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងគ្រប់វត្តអារាមទូទាំងខេត្ត ដោយមិនត្រូវទុកប្រជាពលរដ្ឋ និងទីវត្តអារាមណាមួយត្រូវបានដាច់ចង្ហាន់ដោយពុំបានដឹងនោះឡើយ ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្តក៏បានមានមតិសំណេះសំណាល អប់រំណែនាំដល់មន្រ្តីរាជការអមដំណើរ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចូលរួមអនុវត្តឲ្យបានជាប្រចាំនូវវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យជំងឺកូវីដ-១៩ ត្រូវបានកាត់ផ្តាច់ពីការឆ្លងក្នុងសហគមន៍ក្នុងពេលឆាប់ ៕N1

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *