ខេត្តខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី​១៦​ខែមេសា​ ឆ្នាំ​២០២២​ ជាថ្ងៃវារ:ឡេីងស័ក​ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ ចូលរួមកម្មវិធីសង្រ្កាន្តក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ដោយអញ្ជើញចូលរួមមាន លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនិងលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែតនិងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតនឹងមានលោក លោកស្រី មន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថនិងមន្ត្រីរាជការ ជាច្រើនបានចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីថ្ងៃទី៣ និងប្រកាសបិត សង្ក្រាន នៅក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
ដោយ: លន់ ណូកសេរី
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed