ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២២ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានអោយដឹងថា ជនដៃដល់ មានឈ្មោះ សៅ សុខុន ហៅក្លូ ហៅប្រុសធំ អាយុប្រមាណ៤០ឆ្នាំ ជាមន្ត្រីយោធា ថ្នាក់វរសេនីយ៍ឯក និងជាជំនួយការរដ្ឋលេខាធិការ និងមានងារជាឧកញ៉ាម្នាក់ផងដែរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជិះរថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-7799 ប្រដាប់ទៅដោយកាំភ្លើងខ្លី ម៉ាកឡុកបានបាញ់សម្លាប់យុវជនម្នាក់ នៅសង្កាត់ភ្នំពេញថ្មី ហើយបានចូលសារភារ នៅស្នាក់ការនគរបាលប៉ុស្តិ៍កក់ទី១ ខណ្ឌទួលគោក ។
ជនដៃដល់ជាមន្ត្រីយោធា ដែលជិះរថយន្តម៉ាកឡិចស៊ីស៥៧០ បាញ់សម្លាប់យុវជនម្នាក់នៅសង្កាត់ភ្នំពេញថ្មី បានសារភាពថា ខ្លួន បានឈប់រថយន្តស្ទាក់ភ្ជង់ និងបាញ់គំរាមទេ ស្រាប់តែគ្រាប់បានផ្លាតទៅត្រូវជនរងគ្រោះ ខណៈពេល ដែលគេស្រែកចោរៗ នេះបើតាមការអោយដឹងពីសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ។
ជនដៃដល់រូបនោះ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី០៤ ខែវិឆ្ឆិកា ឆ្នាំ២០២២។
គួរបញ្ជាក់ថា ឃាតកររូបនោះ បានបាញ់សម្លាប់យុវជនម្នាក់ កាលពីវេលាម៉ោងប្រមាណ១និង១០នាទីរសៀលថ្ងៃទី០២ ខែវិឆ្ឆិកា ឆ្នាំ ២០២២ នៅចំណុច ផ្លូវលេខ១០១១ កែងផ្លូវSOS ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញបន្ទាប់ពីសមត្ថកិច្ចដេញចាប់មុខសញ្ញាស្រែកចោរៗ ។
ជនរងគ្រោះដែលបានស្លាប់ ឈ្មោះ រិទ្ធិ ចិត្ត្រា អាយុ ២៤ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវ១គ្រាប់ចំខ្នង ធ្លាយមកទ្រូង ដួលស្លា.ប់នៅលើចិញ្ចើមផ្លូវ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខភ្នំពេញ 1JG-4729 ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា៖ នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ធ្វើដំណើរតាមផ្លូវលេខ១០១១ ក្នុងទិសដៅ ពីត្បូងទៅជើង ខណៈនោះ មានម៉ូតូរបស់សមត្ថកិច្ច ដែលគេស្គាល់ថា ជានគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានដេញតាមពីក្រោយ និងស្រែកចោរៗ
នៅពេលធ្វើដំណើរមកដល់កន្លែង ស្រាប់តែជនដៃដល់ជាឃាតករ បានជិះរថយន្តឡិចស៊ីស ៥៧០ ពណ៌ខ្មៅ មួយគ្រឿង បានជិះមកស្ទាក់មុខ ហើយឈប់ចុះពីលើរថយន្ត ដកកាំភ្លើងខ្លី១ដើម បាញ់១គ្រាប់ ទៅលើបុរសនោះ បណ្តាលអោយត្រូវ១គ្រាប់ចំខ្នង ធ្លាយទៅទ្រូង បណ្តាលអោយដួលស្លាប់ នៅចម្ងាយប្រមាណជាង១០០ម៉ែត្រ ពីកន្លែងបាញ់ ។
បន្ទាប់ពីផ្ទុះអាវុធជនមិនស្គាល់រូបនោះ បានគេចខ្លួនបាត់ស្រមោល បន្សល់ទុកជនរងគ្រោះដួលស្លា.ប់ ។ លុះក្រោយមកនៅវេលារសៀលដដែល ក៍បានចូលទៅសារភាពនៅស្នាក់ការប៉ុស្តិ៍បឹងកក់ទី១ បន្ទាប់ពីសមត្ថកិច្ចតាមស្រាវជ្រាវ ហើយក៍ឈានទៅឡោពន្ធឆែកឆេរ ភូមិគ្រឹះមួយកន្លែង នៅសង្កាត់បឹងកក់ទី១ ផងដែរ ៕
https://www.rmn.asia