ខេត្តកំពង់ឆ្នាំង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង ០១និង៣០ នាទីរំលងអាធ្រាត្រ ចូលថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងករណី អំពើលួចក្របី ចំនួន០៤ក្បាល ញីចំនួន០៣ក្បាល និងកូនឈ្មោល ចំនួន០១ ក្បាល បានដឹកទៅឡើងរថយន្ត នៅចំនុច ព្រែកជីក ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជនសង្ស័យទាំង០២នាក់មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ម៉េន បាវ ភេទប្រុស អាយុ៣១ឆ្នាំ។២.ឈ្មោះ ឈន ដានឹត ភេទប្រុស អាយុ២៧ឆ្នាំ។
ជនសង្ស័យ ទាំង០២នាក់ រស់នៅ ភូមិអណ្តូងតាជោ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ វត្ថុតាងរួមមាន រថយន្តសាំងយ៉ុង០១គ្រឿង (កែឆ្នៃ) ក្របី ០៤ ក្បាល។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនិតិវិធី៕
https://www.rmn.asia