https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

ខេត្តកំពត ៖ អនុវត្តបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីព្រះរាជអាជ្ញា(ស្តីទី)អមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៩ និង៤៥នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និង អង្គភាពនគរបាលយុត្តិធម៌នៃ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិល្អាង ស្រុកដងទង់ ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ សំ ជម្ពូស័ក្ត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ ខេត្តកំពត វត្ថុតាងចាប់យករួមមានគ្រឿងញៀនចំនួន២កញ្ចប់ ទម្ងន់០.៨១ក្រាម ថ្លឹងទាំងសំបកថង់, ម៉ូតចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed