ភ្នំពេញ : នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ តុលា ឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជា និង មហាឧបាសិកាពុទ្ធិសា សនូបត្ថមក៍ ផៃ សាវួន មហាឧបាសិកាពុទ្ធិសា សនូបត្ថមក៍ មាឃ សំណាង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃអង្គភាពតម្រួតបទបញ្ជាទាំងអស់ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី៦​ នៅ វត្តជម្ពូវ័ន​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌបាត និងបុណ្យភ្ជុំបិណ្ឌត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់១ ឆ្នាំម្តង មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ និងថ្ងៃទី១៥ជាថ្ងៃបុណ្យភ្ជុំធំ។ គេប្រារព្ធធ្វើបុណ្យនេះឡើងដើម្បីជាការគោរពដឹងគុណនិងឧទ្ទិសកុសផលបុណ្យ ដល់បុព្វបុរសជំនាន់ដើម អតីតយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រះបរមរតនកោដ្ឋ បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋាន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed