https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

ភ្នំពេញ : នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកសក់ ចន្ទ័កញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ស្ថិតនៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ប៊ិន សូឈី អនុប្រធានមន្ទីរដែនដីនគររូបនីយកម្ម សំណង់និងសូរិយោដី និងជាប្រធានកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ។

លោក ប្លុង សីហះ ប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្ម សំណង់និងភូមិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី៦ ។

លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង ព្រមទាំងក្រុមប្រឹក្សាសង្កាត់ ប្រជាការពារ មេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់អចលនវត្ថុជាច្រើនរូប ដែលពិធីនេះប្រព្រឹត្តទៅក្នុងវត្តអរុណវតី ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។

លោក សក់ចន្ទ័ កញ្ញារិទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសនោះថា ក្រុមការងារខណ្ឌ បានសហការជាមួយមន្ទីរដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដី ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ បានចំនួន៧៥០ក្បាលដី ហើយនៅក្នុងសង្កាត់ត្រពាំងក្រសាំង ក្រុមការងារបានចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនាវត្ថុបាន 90% ហើយនៅសល់បន្តិចបន្តួចតែប៉ុណ្ណោះ។

លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ ដែលមិនទាន់បានចុះបញ្ជីក្បាលដី សូមអញ្ជើញរុះរាន់ដើម្បីចុះបញ្ជីក្បាលដីឲ្យបានត្រឹមត្រូវតាមស្តង់ដាលក្ខណៈផ្លូវច្បាប់។

ប្រជាពលរដ្ឋត្រេកអរយ៉ាងខ្លាំងចំពោះលោក សក់ ចន្ទ័កញ្ញារិទ្ធ និងក្រុមការងារ ដែលបានចុះជួបជាមួយប្រជាពលរដ្ឋដោយផ្ទាល់តែម្ដង ហើយលោក អភិបាល តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់ដែលរស់នៅខណ្ឌពោធិ៍សែនជ័យ៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed