ភ្នំពេញ : នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី លោក មឿន រស្មី ចាងហ្វាងគេហទំព័រ រស្មី ញ៉ូស៍ បានបើកកិច្ចប្រជុំពិភាក្សា ស្ដីពីក្រមសីលធម៌និងវិជ្ជាជីវៈ ដល់អ្នកសារព័ត៌មាននៅក្នុងអង្គភាព ហើយកិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តឡើងនៅស្នាក់ការកណ្ដាល អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំស្ដីពីក្រមសីធម៌អ្នកសារព័ត៌មាន លោក មឿន រស្មី ចាងហ្វាងគេហទំព័រ រស្មី ញ៉ូស៍ បានឱ្យដឹងថា សេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការផ្សាយព័ត៌មាន សេរីភាពនៃការទទួលព័ត៌មានជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។

ហើយសេរីភាពទាំងនេះមានចែងក្នុងសេចក្តីថ្លែងការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិអំពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។

លោកមឿន រស្មី បានបន្តទៀតថា និពន្ធនាយក និពន្ធនាយករងនិងអ្នកសារព័ត៌មាន ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវចំពោះមុខសាធារណជនចំពោះវិជ្ជាជីវៈរបស់ខ្លួន ស្របតាមគោលការណ៍វិជ្ជាជីវៈសារព័ត៌មានសេរីប្រកបដោយសក្តានុពលនៃសេចក្តីថ្លៃថ្នូរ អ្នកសារព័ត៌មាន គប្បីបំពេញភារកិច្ចរបស់ខ្លួនដោយ សុច្ចរិត យុត្តិធម៌ សច្ចះធម៌សំដៅលើក កម្ពស់ឧត្តមប្រយោជន៍ជាតិ។

អ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់ វិជ្ជាជីវៈ និង ក្រមសីលធម៌ នៃ របប អ្នកសារព័ត៌មាន ក្នុងសរសេរព័ត៌មានពិត មិនលំអៀង សសេរអោយបានគ្រប់ជ្រុងជ្រោយប្រកបដោយមានវិជ្ជាជីវ: ក្នុងការ សសេរអត្ថបទនីមួយៗ ជៀងវាងមានបញ្ហាពាក់ពន្ធ័ផ្លូវច្បាប់។ចំពោះបងប្អូនអ្នកសារព័ត៌មាន ត្រូវចូលរួមផ្សព្វផ្សាយ ព័ត៌មានរបស់រដ្ឋាភិបាល ដេីម្បីជាការចែករំលែកនូវព័ត៌មានពិត និង ជាព្រឹត្តិការណ៍សំខាន់ៗ ក្នុងសង្គមបច្ចុប្បន្ន៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed