ភ្នំពេញ ៖ លោក មឿន រស្មី ចាងហ្វាងគេហទំព័ររស្មីញូ៉ស៍ បានជួបសំណេះសំណាល ព្រមទាំងស្រស់ស្រូបអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានប្រមាណ ២៥ នាក់។
ក្នុងជំនួបសំណេះសំណាល និងស្រស់ស្រូបអាហារសាមគ្គីនៅរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ លោក មឿង រស្មី បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយបង្ហាញព្រឹត្តិការណ៍នានានៅក្នុងសង្គមកម្ពុជា។

សម្រាប់លោក មឿន រស្មី អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់ជាកញ្ចក់ឆ្លុះបង្ហាញនូវតថភាពពិតក្នុងសង្គម ហើយក៏ជាកញ្ចក់ជួយកែលំអរការផ្តល់សេវាសាធារណៈឱ្យបានកាន់តែប្រសើរ។ កាន់តែពិសេសទៀតនោះ សារព័ត៌មានដើរតួនាទីសំខាន់ក្នុងការរួមចំណែកថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម បញ្ចៀសចលនាទុច្ចរិតទាំងឡាយ ដែលចង់បង្កភាពចលាចលក្នុងសង្គម ឬចង់បំផ្លាញសុខសន្តិភាព។

លោក មឿន រស្មី បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យបន្តប្រឹងប្រែងបំពេញការងាររបស់ខ្លួនឈរលើភាពសុច្ចរិត ផ្សាយការពិតប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ដោយគោរពតាមអនុសាសន៍របស់សម្តេចតេជោ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ព្រមទាំងចូលរួមចំណែកប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយ ។

ក្នុងនោះដែរលោក មឿន រស្មី ចាងហ្វាងគេហទំព័ររស្មីញូ៉ស៍បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយក្នុងការឧបត្ថម្ភមកដល់អង្គភាពគេហទំព័ររស្មីញូ៉ស៍ ដើម្បីលើកស្ទួយក្នុងវិស័យព័ត៌មាន ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈ៕

https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed