ខេត្តមណ្ឌលគិរី : នៅថ្ងៃសៅរ៍ទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ២:៣០ នាទីរសៀលលោក នៀវ បណ្តិត មេឃុំជំទប់ទី ២ មេប៉ុស្តិ៍រដ្ឋបាលសុខដុមព្រមទាំងមេភូមិ ប្រជាការពារ បានចុះប្រជុំផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋក្នុងភូមិឡៅការ ឲ្យសហការរួមគ្នាជាមួយអាជ្ញាធរភូមិឃុំដើម្បីបំបាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះដែរលោក នៀវ បណ្ឌិត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ នៅក្នុងភូមិឃុំ សូមឱ្យប្រជាពលរដ្ឋចេះសហការរួមគ្នានិងផ្ដល់ព័ត៌មានជូនដល់អាជ្ញាធរឬសមត្ថកិច្ចក្នុងតំបន់បើបានឃើញឬបុគ្គលណាប្រើប្រាស់គ្រឿងញៀន។ហើយក្នុងការផ្សព្វផ្សាយ ស្ដីពីការ ការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា ការប្រើប្រាស់គ្រឿងញៀននៅកម្ពុជាមានការកើនឡើងគួរឲ្យព្រួយបារម្ភ។ ការប្រើប្រាស់គ្រឿងញៀនកំពុងរីករាលដាលពីក្រុងទៅជនបទស្ទើរគ្រប់ទិសទី នេះបើតាមការសិក្សារបស់អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ហាគ្រឿងញៀនជាក្តីបារម្ភធំជាងគេ របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។

លោកមេឃុំបានបន្តបញ្ជាក់បន្ថែមថា សូមបងប្អូនចូលរួមសហការផ្ដល់ព័ត៌មានជូនអាជ្ញាធរក្នុងភូមិឃុំឬសមត្ថកិច្ចចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីភូមិឃុំមានសុវត្ថិភាពទាំងទាំង ៧ ចំណុច ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងចូលរួមទប់ស្កាត់រាល់បទល្មើសទាំងឡាយដែលកើតមានឡើងនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ផងដែរ៕ដោយ : ពៅ ប្រុស

https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed