ភ្នំពេញ : ពិធីបុណ្យកាន់បិណ្ឌវេនទី៧ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តព្រះពុទ្ធឃោសនាចារ្យ (ហៅចិនដំដែកខាងត្បូង) នៅព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ និងភ្ជុំបិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើពិធីរាប់បាត្រ និងវេរភក្តាហារប្រគេនព្រះសង្ឃដារឆ្លងជាកិច្ចបង្ហើយបុណ្យ។

ពិធីកាន់បិណ្ឌនេះមានការអញ្ជើញចូលរួមពី សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌដូនពេញ, មន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលសង្កាត់-នគរបាលប៉ុស្ត៍ទាំង១១ និងទីរួមផ្សារទាំង៣ ។នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌបាត និងបុណ្យភ្ជុំបិណ្ឌត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់១ ឆ្នាំម្តង មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ និងថ្ងៃទី១៥ជាថ្ងៃបុណ្យភ្ជុំធំ។ គេប្រារព្ធធ្វើបុណ្យនេះឡើងដើម្បីជាការគោរពដឹងគុណនិងឧទ្ទិសកុសផលបុណ្យ ដល់បុព្វបុរសជំនាន់ដើម អតីតយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រះបរមរតនកោដ្ឋ បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋាន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ក្នុងនោះដែររដ្ឋបាលសាលាខណ្ឌដូនពេញបាន សូមជូនបុណ្យកុសលដល់បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់គ្នា និងសូមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រកបរបរទទួលទានមានបាន មានសុភមង្គលក្នុងក្រុមគ្រួសារទាំងអស់គ្នា និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222

លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ និងភ្ជុំបិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតក្នុងសង្កាត់ស្រះចក

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed