ភ្នំពេញ : លោក កុយ ចាន់ថន ប្រធានផ្សារសាមគ្គី និងក្រុមគណៈកម្មការ ផ្សារ ក្នុងសង្កាត់ត្រពាំងក្រសាំង បានរងនូវការចោទប្រកាន់ថា បានអង្កន់ដីកន្លែងលក់ដូរខាងលិចផ្សារ លើសួនសាលាវិជ្ជាជីវៈ ។ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទី នៅស្នាក់ការផ្សារសាមគ្គី ដែលមានទីតាំងក្នុងភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។លោក កុយ ចាន់ថន ព្រមទាំងក្រុមគណៈកម្មការផ្សារសាមគ្គីបានអះអាងថា លោកនិងក្រុមគណៈកម្មការផ្សារមិនបានអង្កន់ដីកន្លែងលក់ដូរ ខាងលិចផ្សារលក់ដូចការចោទប្រកាន់នោះទេ។
លោក កុយ ចាន់ថន បានបញ្ជាក់យ៉ាងច្បាស់ៗពីប្រវត្តិផ្សារសាមគ្គីថា ពីមុនគឺជាផ្សារសមាគមន៍សាមគ្គី មានតូបចំនួន១២០ ដែលមានលោក សា គឹមយឿន ជាប្រធានផ្សារសាមគ្គី តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ ២០១៤ ហើយ លោក សា គឹមយឿន ពង្រីកបានតូប៣៣ តបខាងកើតផ្សារជាប់របងកសិកម្មនិង១៨៤ តូប ខាងមុខផ្សារហើយនិងខាងក្រោយផ្សារសរុបតូបទាំងអស់មានចំនួន៣៣៧តូប ដោយឡែកកន្លែងចំនួន ២៥ កន្លែងទៀតក៏លោក សា គឹមយឿន បង្កើតដែរនៅខាងមុខផ្សារ។
នៅឆ្នាំ២០១៥ លោកស្រី ហ៊ុន សុខនៅ ជាប្រធានផ្សារសមាគមសាមគ្គីបានគ្រប់គ្រង បានរយៈពេល ២ខែមានអាជីវករមកដាក់លក់ដូរនៅកន្លែងចាស់ខាងលិចផ្សារ លើសួនចំនួន១៧កន្លែងបន្ថែមទៀត។
ហើយនៅថ្ងៃទី៊៣០ ខែកញ្ញា ឆ្នាំ២០១៥ លោកស្រី ហេន សុពណ៍ ជាប្រធានផ្សារស្ដីទីបានគ្រប់គ្រងបន្តពីប្រធានផ្សារ ហ៊ុនសុខនៅ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ មានអាជីវករដាក់លក់ដូរនៅខាងលិចផ្សារលើសួនចំនួន ៩ កន្លែង។
លោក កុយ ចាន់ថន បានបញ្ជាក់បន្ថែមទៀតថា : គណៈកម្មការផ្សារ មានសេចក្តីសម្រេចស្ដីពី ការតែងតាំងគណៈកម្មការគ្រប់គ្រងផ្សារសាមគ្គីក្នុងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ដោយយោងទៅតាមអនុក្រឹត្យលេខ៣៩៦ អនក្រ.គត ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការតែងតាំងមន្ត្រីរាជការ។
កំណត់ហេតុអង្គប្រជុំចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩ របស់គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដោយយោងភារកិច្ចចាំបាច់ចំពោះមុខសម្រេច ទទួលស្គាល់គណៈកម្មការគ្រប់គ្រងសាសាមគ្គីដែលមានសមាសភាពដូចខាងក្រោម :
១/លោក គុយ ចាន់ថន ជាប្រធានផ្សារទទួលបន្ទុក្តាប់រូម
២/លោកស្រី ហេន សុពណ៍ ជាអនុប្រធានផ្សារទទួលបន្ទុកការងារ ជាស៊ី អនាម័យ និងបរិស្ថាន។
៣/លោក អ៊ុក ចាន់ឌី ជាអនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារទទួលបន្ទុកការងាររដ្ឋបាលនិងសន្តិសុខ សណ្ដាប់ធ្នាប់។
៤/លោក សា កឹមយឿន ជាសមាជិក។
លោក គុយ ចាន់ថន ជាប្រធានផ្សារសាមគ្គីនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ មកដល់បច្ចុប្បន្ននេះគ្រប់គ្រងគណៈកម្មការ ៥ រូប គ្រប់គ្រងចំនួនតូប៣០៤ តូប មានអាជីវករដាក់លក់បន្លែនៅខាងលិចផ្សារលើសួនចំនួន១៩កន្លែងបន្តពីជំនាន់ប្រធានផ្សារ ហ៊ុន សុខនៅ និង ហេន សុពណ៍ សរុបកន្លែងលក់ដូរនៅលើសួនខាងលិចផ្សារមានចំនួន ៤៥ កន្លែង។
លោក កុយ ចាន់ថន បានអភិវឌ្ឍន៍ ធ្វើផ្លូវ ប្រព័ន្ធលូ ចាក់ដីរៀបចំកន្លែងផ្ញើម៉ូតូ ចាក់សាបផ្លូវដើរក្នុងផ្សារ បានរៀបចំបង្គោលភ្លើង បានទិញរម៉កមួយគ្រឿងសម្រាប់ដឹកសំរាមក្នុងផ្សារដាក់ចូលកន្លែងស្តុប បានរៀបចំផ្នែកសន្តិសុខចំនួន ៣ រូប បានរៀបចំអ្នកបោសសម្អាតអនាម័យបរិស្ថានចំនួន១នាក់ប្រចាំថ្ងៃ បានចូលរួមបង់ថវិកាផ្នែកអនាម័យបរិស្ថានជារៀងរាល់ខែជូនសាលារាជធានីភ្នំពេញ។
តែបើតាមប្រសាសន៍របស់លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង បានប្រាប់អ្នកសារព័ត៌មាន អោយដឹងថា ចំពោះរឿងដីលើសួនខាងលិចផ្សារសាមគ្គី សាលាវិជ្ជាជីវៈ លោកបានពិនិត្យ ស្រាវជ្រាវឃើញថា អាជីវករផ្សារដាក់លក់ជា កញ្ច្រែង បានលក់កន្លែងលក់ តៗគ្នាពីមួយទៅមួយដោយមិនបានប្រាប់គណៈកម្មការផ្សារឲ្យដឹងនោះទេ។លោកហត់រដ្ឋាបានបញ្ជាក់បន្ថែមទៀតថា អាជីវករលក់ដូរទិញកន្លែងលក់តៗគ្នានេះជារឿងមួយមិនត្រឹមត្រូវ តែបើថ្ងៃក្រោយ មានបទបញ្ជាពីថ្នាក់សាលារាជធានីក៏ដូចជាសាលាខណ្ឌពោធិ៍សែនជ័យលោកនឹងអនុវត្តទៅតាម បទបញ្ជា និងការណែនាំរបស់ថ្នាក់លើដោយឲ្យរើទកនិងមិនឲ្យលក់ដូរនៅកន្លែងហ្នឹងតទៅទៀត ព្រោះដីលើសួនខាងលិចផ្សារសាមគ្គី ជាដីរបស់សាលាវិជ្ជាជីវៈស្ថិតនៅការគ្រប់គ្រង របស់សាលារាជធានីភ្នំពេញ។
លោក កុយ ចាន់ថន និងក្រុមគណៈកម្មការផ្សារ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន Raksmey News ថា លោកនិងក្រុមគណៈកម្មការរបស់លោក មិនបានអង្កន់ដីកន្លែងលក់ដូរលើសួន សាលាវិជ្ជាជីវៈខាងលិចផ្សារ យកលក់ក្នុងតម្លៃ៥០០០ រឺ៦០០០ ដូចការចោទប្រកាន់ និងពាក្យចចាមអារ៉ាមមួយចំនួននោះទេ។ហើយលោកបានបញ្ជាក់បន្ថែមទៀតថា រូបលោកនិងក្រុមគណៈកម្មការ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់បើសិនជា រកឃើញភស្តុតាងក្នុងចំណុចណាមួយ ដែលលោកនិងក្រុមគណៈកម្មការពាក់ព័ន្ធក្នុងការ អង្កុនដីកន្លែងលក់ដូរឮសួនសាលាវិជ្ជាជីវៈ លក់ឱ្យក្រុមអាជីវករណាមួយនោះ។
ហើយលោកនឹងរកអ្នកដែលបំផុសបំផុល ដោយចោទប្រកាន់រូបលោកនិងក្រុមគណៈកម្មការផ្សារសាមគ្គី ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកព្រមទាំងក្រុមគណៈកម្មការផ្សារទាំងអស់។លោក កុយ ចាន់ថន បានបញ្ជាក់ទៀតថាទង្វើនេះគឺជាទង្វើញុះញង់ បង្កឲ្យមានការរើសអើង និងមានចេតនាអាក្រក់មកដល់រូបលោកនិងក្រុមគណៈកម្មការផ្សារ លោកនឹងស្វែងអ្នកដែលនិយាយបំភ្លើសពីការពិត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕