នៅ២៩ ខែកញ្ញា ឆ្នាំ២០២៣ បានសរសេរនិងបង្ហោះ តាមរយៈផេកផ្លូវការរបស់លោកឧត្តមសេនីយ៍ត្រីថា : ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ មេត្តាជ្រាបថា កងរាជអាវុធហត្ថ បានបង្គាប់ឱ្យលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើសេចក្តីរាយការណ៍មកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ករណីដែលផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាននានានេះ។

កងរាជអាវុធហត្ថ សុំឱ្យបុគ្គលពាក់ព័ន្ធដោយផ្ទាល់ដាក់ពាក្យមកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឬអាចប្តឹងតវ៉ារឿងក្តីនេះតាមផ្លូវច្បាប់នៅតុលាការមានសមត្ដកិច្ចគ្រប់ជាន់ថ្នាក់។ ក្នុងករណីយោធិននៃកងរាជអាវុធហត្ថអនុវត្តខុសនីតិវិធី ឬប្រព្រឹត្តល្មើសច្បាប់ យោធិននោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។

កងរាជអាវុធហត្ថយើងខ្ញុំ នឹងធ្វើការបំភ្លឺឱ្យច្បាស់និងស្របតាមផ្លូវច្បាប់ នាពេលក្រោយ សូមគោរពអរគុណ។

សូមរំលឹកថា លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបំភ្លឺបែបនេះគឺដោយសារមានការបង្ហោះនិងចែកចាយតាមបណ្ដាលសារព័ត៌មាននូវខ្លឹមសារមួយដូចខាងក្រោម : សូមពុកម៉ែជួយរកយុត្តិធម៌ជូនក្រុមគ្រួសារខ្ញុំបាទផង នៅវេលាម៉ោង ៤:៣០នាទីល្ងាច ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឪពុកម្ដាយខ្ញុំបាទជាអ្នកមើលការខុសត្រូវនៅចំការចេកក្រុមហ៊ុនមួយ ដោយមានកម្មករនៅទីហ្នឹង បានឃើញជនសង្ស័យម្នាក់កំពុងចូលលួចកាត់ខ្សែភ្លើងរបស់ ខាងចំការរបស់ខ្ញុំបាទ ឪពុកម្ដាយខ្ញុំបាទបានតេទៅខាងសន្តិសុខ ឱ្យចុះមកមើល ខាងសន្តិសុខ ក៏បានចុះចាប់ប្រគល់ជូន ខាងPMខេត្តស្ទឹងត្រែង រួមទាំងភស្តុតាងដូចជាខ្សែភ្លើង និងម៉ូតូរបស់ជនសង្ស័យ ប្រគល់ជូនប៉េអឹមខេត្តស្ទឹងត្រែង ស្រាប់តែខាងប៉េអឹមខេត្តស្ទឹងត្រែង តេមកឱ្យឪពុកម្ដាយរបស់ខ្ញុំទាំងព្រឹកឲ្យយកវត្ថុតាងឱ្យទៅខាងប៉េអឹមខេត្ត មានអីឪពុកម្ដាយរបស់ខ្ញុំ ក៏បានយកទៅឲ្យលេខាខាងប៉េអឹមខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួនឪពុកម្ដាយរបស់ខ្ញុំបាទ ដោយប្រាប់ថា ឃុំខ្លួនបីថ្ងៃសិន រួចមកដល់ពេលនេះនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវេលាម៉ោង ១០ នាទីជាងពេលព្រឹកនេះ ខាងប៉េអឹមខេត្តស្ទឹងត្រែង បានតេមកប្រាប់ខ្ញុំថាឪពុកម្ដាយរបស់ប្អូនត្រូវបានជាប់ទោស ពាក់ព័ន្ធរឿងផ្សំគំនិតជាមួយចោរ ដោយត្រូវមានទោសអាចជាប់ពន្ធនាគារផងនោះ រួចក៏គាត់បានបញ្ជាក់ច្បាស់ៗបែបនេះទៀតថា ឱ្យជួលមេធាវីមកដើម្បីការពារក្តីឪពុកម្ដាយរបស់ខ្ញុំបាទទាល់តែម្ដង ដោយប្រើរយៈពេលដើររឿងក្តីនេះបីខែផងដែរ។

ហេតុអី្វឪពុកម្ដាយរបស់ខ្ញុំ ចាប់បានជនសង្ស័យប្រគល់ជូនប៉េអឹមខេត្តស្ទឹងត្រែងហើយបែរជាអ្នកដែលចាប់ប្រគល់ជូនបែរជាប់ពន្ធនាគារទៅវិញ។ ប្អូនសុំមិនយល់ សូមមេធាវីរបស់សម្ដេចពុកហ៊ុនសែនជួយរកយុត្តិធម៌ឱ្យកូនចៅផង៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed