https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
ភ្នំពេញ : នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣
ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំ លោក-លោកស្រីអធិការរង នាយផ្នែក នាយរងផ្នែក និងមន្ត្រីក្រោមឱវាទដេីម្បីចុះផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពជូនអ្នកធ្វេីដំណេីរដែលមិនមានមួក សុវត្ថិភាព។
កម្លាំងនគរបាលដែលចូលរួមចុះផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកនិងចែកមកជូនដល់អ្នកធ្វើដំណើរដែលគ្មានមួកក្នុងនោះមន្ត្រីចូលរួម សរុបចំនួន១៤នាក់។ អធិការរងផ្នែកចរាចរណ៍សណ្ដាប់ធ្នាប់ចំនួន០៤នាក់ហើយកម្លាំងមន្ត្រីចរាចរណ៍សណ្ដាប់ធ្នាប់ចំនួន១០នាក់។
គោលដៅទៅត្រូវត្រួតពិនិត្យ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ ខាងលិចខ្លោងទ្វារវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជាលទ្ធផលកម្លាំងមន្ត្រីនគរបាលបានធ្វើការអប់រំនិងផ្សព្វផ្សាយជូនប្រជាពលរដ្ឋណែនាំ ឱ្យគោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរហើយកុំបើកបរនៅពេលស្រវឹង។
ហើយក្នុងនោះដែរចំពោះប្រជាពលរដ្ឋដែលបើកបរ ម៉ូតូមិនពាក់មួកសុវត្ថិភាពមានចំនួន ១៥គ្រឿង លោកអធិការ បានចែកមួកសុវត្ថិភាពជូនអ្នកបើកបរម៉ូតូដែលមិនពាក់មួកសុវត្ថិភាពចំនួន ១០មួក ដោយឡែកប្រជាពលរដ្ឋ និងមហាជន ធ្វើការទ្រាំទ្រនិងអបអរសាទរចំពោះលោកវីរៈសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដែលតែងតែយកចិត្តទុកដាក់ ពីសុវត្ថិភាពធ្វើដំណើរ សន្តិសុខ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន៕
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222
