ខេត្តត្បូងឃ្មុំ : ដោយមានសេចក្តីរាយការណ៍រថា ល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ មួយកន្លែង ក្នុងភូមិប្រស្រែក្រោម សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ បើកលេងជារៀងរាល់ថ្ងៃ លោកវរសេនីយ៍ឯក ឈន សុធន អធិការនគរបាលក្រុងសួង បានប្រាប់មក អង្គភាពសារព័ត៌មាន រស្មីញ៉ូស៍ថា ទីតាំងល្បែងសុីសងជល់មាន់អនឡាញនេះ ពុំមានការបើកលេងលែងនោះទេ ?
គួររំលឹកផងដែរថា មានទីតាំងល្បែងស៊ីសងជាច្រើនកន្លែង ជាពិសេសមាន់ជល់តាមអនឡាញ ខណៈអាជ្ញាធរក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ជាក់ស្តែងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះ មានប្រជាពលរដ្ឋរាយការណ៍មកអង្គភាពសារព័ត៌មាន រស្មីញ៉ូស៍ យើងខ្ញុំថា ទីតាំងមួយកន្លែងក្នុងភូមិប្រស្រែក្រោម សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។កំពុងតែពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងអោយឆ្កួតវង្វេងភ្លេចគិតពីកំរិតជីវភាពគ្រួសារក្រលំបាក ខ្លះជំពាក់គេវ័ណ្ឌក ខ្លះអស់ម៉ូតូ និងខ្លះទៀតហ៊ានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ឈ្លោះប្រកែកទាស់ទែងវាយប្រពន្ធកូនក៏មាន ។
ដោយឡែកកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកវីរៈសេនីយ៍ឯក ឈន សុធន អធិការនគរបាលក្រុងសួងបានបញ្ជាក់ប្រាប់មកអង្គភាពសារព័ត៌មាន រស្មីញូ៉ស៍ តាមរយៈប្រព័ន្ធតេឡេក្រាម ថា” ទីតាំងហ្នឹងអីឡូវអត់មានទេ ព្រោះព្រឹកមិញខ្ញុំអោយកំលាំងចុះទៅមើលដែរ ឆែកមើលដែល ព្រោះខ្ញុំទទួលពត៌មានបុ៉ន្មានថ្ងៃហើយ ខ្ញុំអោយពួកហ្នឹងតាមឆែកមើលដែល បាទ ហើយព្រឹកមិញប៉ុស្តិ៍ទៅមើល ម៉ាសារទៀតថាអត់មាន បាទ ចាំមើលខ្ញុំឲ្យកម្លាំងប៉ុស្តិ៍ទៅថតរូបទីតាំងនិងឲ្យមើល បាទអរគុណច្រើន”
លោកអធិការក្រុងសួងបានបញ្ជាក់បន្ថែមទៀតថា “រូបនេះខ្ញុំទទួលបានតាំងពីថ្ងៃទី២១ ដូចយើងខ្ញុំបានជំរាបអញ្ចឹង ថាកំលាំងចុះទៅមើល វាអត់ឃើញ បាទ ខ្ញុំទទួលរូបពត៌មានរូបនេះតាំងពីថ្ងៃទី២១ មិនមែនថ្ងៃ២៧ ទេ ករណីនេះ បាទអរគុណច្រើន “
តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋក្នុងមូលដ្ឋាន សង្ឃឹមនឹងជឿជាក់លើលោកវីរៈសេនីយ៍ឯក ឈន សុធន អធិការនគរបាលក្រុងសួង មានវិធានការទប់ស្កាត់និងបង្ក្រាបរាល់ល្បែងស៊ីសងដែលកើតមានក្នុងក្រុងសួង មិនបណ្តែតបណ្តោយឱ្យកើតមានល្បែងស៊ីសង និងរក្សាការពារ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ៕