ភ្នំពេញ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលសង្កាត់ចោមចៅទី៣ បានធ្វើវេទិការសាធារណ និងពិគ្រោះយោបល់នៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងពិធីវេទិកាសាធារណៈដើម្បីដោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងភូមិអូឌឹម សង្កាត់ចោមចៅ៣ ដោយមានការចូលរួមក្នុងអង្គពិធីមាន :
១/លោក ប៊ុន ចាន់ តំណាងបក្សខណ្ឌពោធិ៍សែនជ័យ ។
២/លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ ។
៣/លោក សុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅ៣ ។
៤/ លោក ហេង កុសល ប្រធាននគរបាលប៉ុស្តិ៍សង្កាត់ចោមចៅទី៣ ព្រមទាំងប្រធានភូមិ និងក្រុមការងារ ប្រជាការពារ ។
ក្នុងពិធីវេទិការបញ្ចេញមតិសាធារណៈនេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ បានថ្លែងមកកាន់ប្រជាពលរដ្ឋថា : សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាអ្វី សុំលើកឡើងនៅក្នុងអង្គពិធីវេទិកាបញ្ចេញមតិជាសាធារណៈនេះ ដូចជាបញ្ហាផ្លូវ លូ និងអសន្តិសុខក្នុងភូមិ ដើម្បីរដ្ឋបាលសង្កាត់និងខណ្ឌ មានដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។
ក្នុងពិធីបើកវេទិកាពិគ្រោះយោបល់និងបញ្ចេញមតិជាសាធារណៈប្រជាពលរដ្ឋ ប្រជាពលរដ្ឋបានសំណូមពរដល់លោកចៅសង្កាត់លោកមេប៉ុស្តិ៍និងខណ្ឌ ជួយធ្វើផ្លូវព្រមទាំងដាក់លូ ហើយនិងអសន្តិសុខក្នុងភូមិដូចជា ក្មេងទំនើង ក្មេងសែបគ្រឿងញៀន សូមឱ្យអាជ្ញាធរដែលមានសមត្ថកិច្ចមានចំណាត់ការ ទៅលើក្មេងទាំងនោះ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ ព្រមទាំងប៉ុស្តិ៍នគរបាល និងសហការជាមួយខាងសាលាខណ្ឌដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាបញ្ចេញមតិជាសាធារណៈនេះ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងភូមិព្រមទាំងមូលដ្ឋានក្នុងសង្កាត់ និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវលូ ឲ្យបានប្រសើរឡើងដើម្បីអភិវឌ្ឍន៍ក្នុងសង្គមជាតិ៕ដោយ : អក្ខរា០៧
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk