ខេត្តមណ្ឌលគីរី :នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះវេលាម៉ោង ៨:០០នាទី លោក គង់ ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាក្រុងសែនមនោរម្យព្រមទាំងក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ អំពីទុក្ខលំបាកនិងផលប៉ះពាល់ទៅលើប្រជាពលរដ្ឋ នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
ក្នុងការចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ ពីទុក្ខលំបាកនិងផលប៉ះពាល់ទៅលើប្រជាពលរដ្ឋ ដោយមានការចូលរួម : លោក គង់ ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាក្រុងសែនមនោរម្យ និងសមាជិកក្រុមប្រឹក្សា លោក ប៉េង សែ អភិបាលរងក្រុង លោកស្រី នេត ឆាយា ចៅសង្កាត់ សុខដុម ព្រមទាំងមន្ត្រីនគរបាលប៉ុស្តិ៍ ប្រជាការពារផងដែរ។
លោក ប៉េង សែ អភិបាលរងក្រុងសែនមនោរម្យ បានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ថារដ្ឋបាលក្រុងសែនមនោរម្យបានចុះមកជួបបងប្អូនដើម្បីសួរសុខទុក្ខនាពេលនេះ ជួយចែករំលែកទុក្ខ ដោះស្រាយការលំបាកដល់ការប៉ះពាល់ អំពើរហិង្សាក្នុងគ្រួសារការគំរាមកំហែង ផ្សេងៗ បើក្រុងនឹងធ្វើការដោះស្រាយជូនបងប្អូនអ្វីដែលអាចធ្វើទៅបាន។
ក្នុងនោះដែលរដ្ឋបាលក្រុងសែនមនោរម្យសូមអំពាវនាវនិងស្នើដល់បងប្អូនប្រជាពលរដ្ឋឲ្យមកធ្វើសំបុត្រកំណើតនិងសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នាដើម្បីងាយស្រួលធ្វើប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ។
នៅក្នុងនោះដែលបងប្អូនប្រជាពលរដ្ឋបានសំណូមពរដល់លោកស្រី នេត ឆាយា ចៅសង្កាត់ សុខដុម សូមជួយសម្រួលសំឡេងរំខានដល់ពួកគាត់ផងដូចជាមានម៉ូតូស៊ីម៉ាំងឮខ្លាំងៗ អ្នកដែលចាក់ធុងបាសឮសំឡេងបណ្ដាលឲ្យមានការរំខាន នៅពេលយប់ ។
អ្នកស្រីនេត ឆាយា ចៅសង្កាត់សុខដុមក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋវិញថាអ្នកស្រីនឹងសហការជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសុខដុមដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋមិនឱ្យមានការសំឡេងបំពងរំខានដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិទៀតឡើយ៕ដោយ:អក្ខរា២១
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222













