ភ្នំពេញ : នៅថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានរៀបចំពិធីសំណេះសំណាលជាមួយ ក្រុមប្រឹក្សាសង្កាត់ ប្រជាការពារ ភូមិ /សង្កាត់ និងបានចែកប័ណ្ណ (ប ស ស)និង ប័ណ្ណសរសើជូនបងប្អូនប្រជាការពារ ។
នៅក្នុងពិធីនេះដែរដោយមានការចូលរួម :
១-លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង ។
២/លោក គល់ យី ចៅសង្កាត់រងទី១ និងជាប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ត្រពាំងក្រសាំង ព្រមទាំងក្រុមប្រឹក្សាសង្កាត់បានរបៀបចំធ្វើពិធីសំណេះសំណាលជាមួយ ក្រុមប្រឹក្សាសង្កាត់ ប្រជាការពារ ភូមិ /សង្កាត់ និងបានចែកប័ណ្ណ (ប ស ស)និង ប័ណ្ណសរសើជូនបងប្អូនប្រជាការពារ ក្នុងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។
លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំងបានលើកឡើងនៅអង្គពិធីដោយកោតសរសើរ បងប្អូនប្រជាការពារភូមិសង្កាត់ បានខិតខំប្រឹងប្រែងលះបង់ពេលវេលាដើម្បីចូលរួម ការពារសន្តិសុខ រៀបចំ សណ្តាប់ធ្នាប់ មិនថាយប់ឫថ្ងៃទេ ទាំងកំលាំងកាយ កំលាំងចិត្ត នៅក្នុងភូមិ មូលដ្ឋាន របស់ខ្លូន ដោយរក្សាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ៕ដោយN7
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222




