ខេត្តកំពង់ស្ពឺ ៖ នារសៀលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង​១៥និង​៣​០នាទី លេីផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ ៥២​-៥៣ ត្រង់ចំណុចភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុ​កភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្ត ០១គ្រឿង LEXUS GS300 ពាក់ស្លាកលេខភ្នំពេញ 2BM-2573 បើ​កបរដោយឈ្មោះ សយ ចាន់ភ័ក្តី ភេទប្រុសអាយុ​២៦ឆ្នាំ​ នៅភូមិទំពាច ឃុំតាំងក្រូច ស្រុកសំរោងទង ខេ​ត្តកំពង់ស្ពឺ​។

បើកបរមកពីទិសខាងលិចទៅទិសខាងកើត មក ដល់ចំណុចខាងលើ ផ្ទុះកង់បានរេចង្កូតទៅ​បុករណាំងសុវត្តិភាព (ទ្រូងកណ្តាល) បណ្ដាលឲ្យខូចខាត សម្ភារៈ​រណាំងសុវត្តិភាព​៦ ផ្ទាំង ស្មេីនិងប្រវែង២៤ម៉ែត្រនិងខូចរថយន្ដ​យ៉ាង​ដំណំ​ ។

បើតាមការបញ្ជាក់ពី​លោកវរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​ ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​ ថា​គ្រោះថ្នាក់​ខាងលេី​បណ្ដាលមកពីកត្ដាធ្វេសប្រហែ​ស​ និងបែកកង់​ រថយន្ត​បេីកលឿន​ធ្វើ​អោយការទប់លំនឹងមិនជាប់បាត់ម្ចាស់ការ​តែ​ម្ដង សំណាងល្អមិនគ្រោះថ្នាក់មនុស្ស​ បច្ចុប្បន្ន​រថយន្ត​បានយកមករក្សាទុកនៅក្រុម​ហ៊ុ​នផ្លូវល្បឿនលឿននៅ K26 ស្រុកសំរោងទង ដើ​ម្បីដោះស្រាយ សំ​ណងការខូចខាតជូនក្រុមហ៊ុន​ ។ សូមបេីកបរ​ដោយការគោរពច្បាប់ ៕

https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed