ភ្នំពេញ : នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ការធ្វើដំណើរថ្មើរជើង Solidarity March នឹងចាប់ផ្ដើម ដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជន តាមរយៈការ បង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី។ ព្រឹត្តិការណ៍នេះ នឹងមានអ្នកចូលរួមច្រើន មកពីទីតាំងផ្សេងៗគ្នា ចូលរួមដើរពីតំបន់កោះពេជ្រ ដល់វិមានឯករាជ្យ។

ក្រោមទង់ជាតិតែមួយ និងដំណើររួមគ្នាតែមួយ ច្រៀងបទ “ដែនដីខ្មែរ” ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ ដើរឆ្ពោះមកកាន់វិមានឯករាជ្យដែលជានិមិត្តរូបនៃភាពអង់អាចក្លាហាន ការពារទឹកដី និងក្តីស្រលាញ់សម្រាប់មាតុភូមិកម្ពុជានៃយើង នេះជាពេលវេលាដ៏កម្រ។ យើងមានមោទនភាពក្នុងការបង្កើតទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា ក្នុងការរៀបចំ “ដំណើរថ្មើរជើង “Solidarity March” នាពេលនេះ។

ការធ្វើដំណើរថ្មើរជើង Solidarity March ក្នុងគោលបំណង ដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជន តាមរយៈការ បង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី សហភាពសហព័ន្ធយុវជន កម្ពុជា នឹងរៀបចំការធ្វើដំណើរថ្មើរជើង “Solidarity Mareh” ដើម្បី បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅ ជួរមុខកម្ពុជា លើស្មារតីដូចខាងក្រោម៖

បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែក លើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ(កម្ពុជាមិនមានបំណងចង់បាន ទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិន ឱ្យនរណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ) បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែក ការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន
បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ រៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ
(ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។

ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើង ម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំង ប្រដាប់អាវុធរបស់យើងនាពេលនេះ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed