ភ្នំពេញ ៖ នៅ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចផ្លូវ២៤៧ ផ្ទះលេខ៥៤ ភូមិ១០ ក្រុម២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន ទទួលបាន។
របាយការណ៍ដដែល បានឱ្យដឹងថា ករណីអគ្គិភ័យនេះ បង្កចេញពីម្ចាស់ទីតាំងឈ្មោះ អ៊ុន គ្រុយ ភេទស្រី អាយុ៧៨ឆ្នាំ មុខរបរនៅផ្ទះ។ មូលហេតុ ឆ្លងចរន្តអគិ្គសនី។ បណ្តាលឱ្យឆេះផ្ទឈើលើថ្មក្រោមទំហំ ៤ម៉ែត្រ គុណ១៦ម៉ែត្រ និងខូចខាតសម្ភារមួយចំនួនធំ។
ក្នុងករណីនេះ បានបង្កការរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន៥ខ្នង បណ្តាលឱ្យឆេះទាំងស្រុង។
ប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាអគ្គិភ័យ ចំនួន ១៩គ្រឿង ប្រេីប្រាស់ទឹកអស់ ៥៧ឡាន ស្មើរនឹង ២២៨ម៉ែត្រគូប, រថយន្តជំនួយអន្តរាគមន៍, រថយន្តក្រសួងមហាផៃ្ទ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន សើ្មនឹង ៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន សើ្មនឹង១២ម៉ែត្រគូប៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed