ភ្នំពេញ : នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២២ វេលាម៉ោង៨:១៥នាទីព្រឹក កម្លាំងសមត្ថកិច្ច គណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី ២ ដឹកនាំដោយ លោក ទូច សំអុល ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យ២ និងលោក វរសេនីយ៍ត្រី កឹក បូរិន នាយនគរបាលប៉ុស្តិ៍ ព្រមទាំងកម្លាំងប្រជាការពារសង្កាត់ បានចុះប្រមូលជនអនាថាដែលប្រើប្រាស់គ្រឿងញៀនតាមភូមិសង្កាត់ក្នុងមូលដ្ឋាន ដែល ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមាន២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

យុទ្ធនាការប្រមូលជនអនាថាដែលប្រើប្រាស់គ្រឿងញៀន ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ បានធ្វើឡើងចំនួន៤ភូមិ មានភូមិ
ព្រែកទាល់ ភូមិឬស្សី៣ ភូមិដំណាក់ធំ១ បង្ក្រាបបានមនុស្សចំនួន១៣នាក់ ។

លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២និងជា ប្រធានគណៈប្រជាការឯកភាពសង្កាត់ បានឱ្យដឹងថា ក្នុងការចុះប្រមូលជនអនាថាដែលប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានបានធ្វើឡើងជាប្រចាំថ្ងៃ។ហើយជាក់ស្ដែងកម្លាំងគណៈព្យាការឯកភាពសង្កាត់បានប្រមូលជនអនាថាដែលប្រើប្រាស់គ្រឿងញៀនចំនួន១៣នាក់ ប្រុស១៣ ដែលមានឈ្មោះដូចខាងក្រោម :

01/តុប វិឆ័យ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ។
02/ហែម សុផល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។
03/ជិន ឆែ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ។
04/សោម ទិត្យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។
05/អ៊ូ ព្រេះពុទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។
06/ជឿន ទី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។
07/ឡេង គឹមថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។
08/ជូង លីហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។
09/ឡុញ អូ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ។
10/ផល ផាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
11/វ៉េត គង់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
12/សា ជឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
13/ឡោ សុផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ(អ្នកទាំង ១៣នាក់ មានសារធាតុញៀនជាប់ខ្លួនទាំងអស់)

គណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យពីរបានធ្វើការដកហូត វត្ថុតាងសំភារះប្រើប្រាស់គ្រឿងញៀនរួម មានដបទឹកសុទ្ធ១ បំពង់បឺត២ និងដែកកេះសម្រាប់សេពគ្រឿងញៀនចំនួន៣ សមត្ថកិច្ចជំនាញកំពុងតែសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលអប់រំកែប្រែឱកាសខ្ញុំ តាមនីតិវិធី៕ដោយ :អក្ខរា៦៩
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *