ភ្នំពេញ : ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០ នាទីយប់ នៅបណ្ដោយផ្លូវជាតិលេខ ៤ គីឡូ លេខ២៩ នៅមុខរោងចក្រវ៉ាលី ស្ថិតនៅក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានឡានមិនស្គាល់ម៉ាក់បានបុកលោកពូសន្តិសុខបណ្ដាលឱ្យបាត់បង់ជីវិត នៅពេលរូបគាត់បានដើរឆ្លងផ្លូវមកទិញបារីនៅផ្នែកម្ខាងទៀត។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ជន ធឿន អាយុប្រហែល ៥០ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិដូង ឃុំភ្នំតូច ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។ហើយចំណែកសាកសពត្រូវបានសាច់ញាតិយកទៅដោយបញ្ជូនតាមឡានពេទ្យទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយអក្ខរា៥៩
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222




