ភ្នំពេញ ÷ ល្បីយូរមកហើយ មានទីតាំងបៀរនិងអាប៉ោងល្បែងស៊ីសង បៀរ និងអាប៉ោង ខុសច្បាប់ មួយកន្លែងនៅចំណុចចម្ការកៅស៊ូ ក្នុងទឹកដី ទីតាំងផ្ទះតាស្លេស លេងក្រោមដើមពោធិ៍ ក្នុងភូមិ 21 ហៅភូមិឡាវ ផ្លូវ 70 សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ស៊ីតាំងនេះ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន គ្មានវិធានការទប់ស្កាត់ឬបង្ក្រាប!ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង 7 ចំណុចរបស់ថ្នាក់ដឹកនាំឡើយ។
ប្រភពច្បាស់ការណ៍ពីពលរដ្ឋបានបង្ហើបដឹងថា ÷ ម្ចាស់ទីតាំងបៀរនិងអាប៉ោងខាងលើនេះ គេស្គាល់ថាឈ្មោះ ស្ករស តែងតែនាំបក្សពួកមកជួបជុំ! បើកលេងល្បែងសុីសងខុសច្បាប់ យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ ធ្វើឲ្យពួកគាត់មានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខនិងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ។ ពួកគាត់ថាបច្ចុប្បន្ននេះ ថ្វីដ្បិត ជំងឺ កូវីដ-១៩,, បានកាត់បន្ថយខ្លះៗពិតមែនក៏ដោយប៉ុន្តែជំងឺ កូវីដ-១៩,,ទើបបម្លែងថ្មីឈ្មោះថា (អូមីក្រុង) នៅជាបញ្ហាដដែល ។
ប្រភពដដែលពីពលរដ្ឋនាំគ្នាដាក់ការសង្ស័យ ទំនងម្ចាស់ទីតាំងល្បែងខាងលើនេះ បានផ្តល់ប្រយោជន៍ឲ្យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន រួចអស់ហើយ បាននាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវឲ្យបើកដំណើរការលេងបានដោយរលូនបែបនេះ សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ! ត្រូវតែបង្ក្រាប!ឲ្យខានតែបាន ។
តែផ្ទុយទៅវិញ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន សង្កាត់ស្រះចក ខណ្ឌដូនពេញ បែរជាបណ្ដោយឲ្យកើតមានទីតាំងល្បែងស៊ីសងបៀរ និងអាប៉ោង ខុសច្បាប់ បើកលេង យូរមកហើយ ស្ថិតនៅភូមិខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ នោះឡើយ ។
ជុំវិញករណីនេះពលរដ្ឋនិងមហាជន នាំគ្នាអំពាវនាវទៅដល់ ឯកឧត្តម ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ គួរតែចាត់កម្លាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យសាវជ្រាវភាពជាក់ស្ដែងដើម្បីធ្វើការបង្រ្កាប! ទីតាំងល្បែងសុីសង បៀរ និងអាប៉ោង ដុះស្លែខុសច្បាប់ មួយកន្លែងបើកលេងក្នុងមូលដ្ឋានខាងលើនេះ ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពផងទាន៕ដោយ: អក្ខរា៣០
ចេញផ្សាយនៅថ្ងៃទី០៤ខែមេសា ឆ្នាំ ២០២២
https://www.rmn.asia



