ខេត្តកំពត : ប្រជាពលរដ្ឋរស់ នៅស្រុកដងទង់ មិនសូវចូលចិត្ត លេងល្បែងស៊ីសង ជល់ មាន់តាម ប្រព័ន្ធអនឡាញ លាបមហាសម្បត្តិ និងល្បែងឆ្នោ តអេស៊ាន ហៅឆ្ន្នោតឡូតូ បានបើកលេង នៅស្រុកដងទង់ ជាច្រើនកន្លែង នៅតាមហាងបាយហ្នឹងហាងកាហ្វេ តូបលក់ចាប់ហួយមួយ ចំនួន នៅក្នុងភូមិសាស្ត្រ ស្រុកដងទង់។
ពលរដ្ឋបានដាក់ ការសង្ស័យថា សមត្ថ កិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ទទួលបានផលលាភទេដឹង ទើបមិនហានមិនបង្ក្រាប់។
ល្បែងឆ្នោតអេស៊ាន ឆ្នោតលាបមហាសម្បត្តិ ជល់មាន់តាមប្រព័ន្ធអនឡាញ មិនដឹងថាស្របច្បាប់ ឬមួយមិនស្របច្បា ប់ កំពុងបើកលេងនៅ នៅក្នុងភូមិសាស្ត្រស្រុកដងទង់ ចំនួន១៣កន្លែង លាភមហាសម្បត្តិ ៤៩កន្លែង និងជល់មាន់តាមប្រព័ ន្ធអនឡាញមានចំនួន ១៣ កន្លែង។
ទីតាំងកាបើកឲ្យលេង ល្បែងស៊ីសងរបស់ក្រុមហ៊ុន ឆ្នោតអេស៊ាន ក្រុមហ៊ុនឆ្នោត លាបមហាសម្បត្តិ និងជល់មាន់តាមប្រព័ន្ធអនឡាញខាងលើនេះ មិនថាស្របច្បាប់ ឬមួយមិនស្របច្បាប់នោះទេ គេឃើញតែបងប្អូន ប្រជាពលរដ្ឋ នាំគ្នាមកចាក់លេង យ៉ាងអនាធិបតេយ្យ ពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខសេះ ។
ប្រភពពីប្រជាពលរដ្ឋម្នាក់ ស្រុកដងទង់លក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់ បណ្ដាញសារព័ត៌មាន ក្នុងស្រុកថា មួយថ្ងៃមួយថ្ងៃ គេមើលឃើញពីសកម្មភាព របស់ប៉ូលីស នៅតាមមូល ដ្ឋាន ខិតខំបម្រើការងារ ជូនប្រជាពលរដ្ឋណាស់ មិនថាយប់មិនថាថ្ងៃ តែហេតុអ្វី បានជាបើកដៃ ឲ្យល្បែងស៊ីសង លេងនៅតាមមូលដ្ឋាន រីកដូចផ្សិតអញ្ចឹង។
ប្រភពបានបន្តទៀតថា នៅស្រុកដងទង់មានភូមិចំនួន៥៤ ឃុំចំនួន ១០ មានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡា ចំនួន ៨១ កន្លែង កំពុងតែវង្វក់ស្មារតីប្រជាពលរដ្ឋ ទាំងចាស់ទាំងក្មេង តេតែវង្វេងអស់ទៅហើយ។
នេះបើយោងតាម ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងតាមរយៈប្រព័ន្ធតេឡេក្រាមទៅ កញ្ញាធរពាក់ព័ន្ធដូចជា លោកអធិការ លោកអភិបាលស្រុក និងមេបញ្ជាការប៉េអឹមមិនមានការឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទៅតាមច្បាប់របបអ្នកសារព័ត៌មាន។
ប្រជាពលរដ្ឋ ដែលមិនសូវចូលចិត្តលេង ល្បែងស៊ីសងនៅស្រុកដងទង់ សូមអំពា វនាវ ទៅដល់អាជ្ញាធរភូមិឃុំ ស្រុកខេត្ត និងប្រមុខរាជរដ្ឋាភិបាល មេត្តាជួយចាត់វិធានការ បង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ នៅក្នុងភូមិសាស្ត្រស្រុកដងទង់នេះផង បើបណ្ដែតបណ្ដោយ ឱ្យបើកលេង យ៉ាងអាណា ធិបតេយ្យបែប នេះ ធ្វើឱ្យប្រជាពលរដ្ឋ មានការព្រួយ បារ ម្ភយ៉ាងខ្លាំង អំពីភូមិឃុំមានសុវត្ថិភាព ព្រោះសព្វថ្ងៃនេះ នៅតាមបណ្ដាយឃុំមួយចំនួននៅស្រុកដងទង់ កំពុងមានចោលដើរលួចមាន់និងទា របស់ប្រជា ពលរដ្ឋ៕