នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤  ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឧបត្ថម្ភជូនដល់គ្រួសារសមាជិក ចំនួន២នាក់ ក្នុងរួមមាន ៖

១.លោកអនុសេនីយ៍ទោ​ ស៊ាង​ ផាន់ណា សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ អំណោយដែលក្រុមការងារបានប្រគល់ជូន រួមមាន ៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកា ៥០០,០០០រៀល ជាអំណោយសួរសុខទុក្ខផងដែរ។

២.ចូលរួមរំលែកទុក្ខដល់គ្រួសារ លោកនាយចំណង់​ សុីវ​ ដាវី សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលម្តាយរបស់លោកទទួលមរណភាព​។ អំណោយដែលក្រុមការងារបានប្រគល់ជូន រួមមាន ៖ ថវិកាចំនួន ៩០០,០០០ រៀល ទឹកសុទ្ធ៤កេស។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed