ខេត្តបន្ទាយមានជ័យ : (ព័ត៌មានបឋម) ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃព្រហស្បតិ៍ ៧ កើត ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ករណីអគ្គិភ័យឆាបឆេះអាគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club ទីតាំងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីកណ្តាលអាធ្រាតយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលនេះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កំពុងដុតដៃជើងធ្វើការសង្គ្រោះ និងគ្រប់គ្រងស្ថានការ។

មកដល់ម៉ោងភ្លើងនៅតែបន្តឆាប់ឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ។
ក្នុងករណីឆេះនេះដែរសមត្ថកិច្ចកុំទាន់ដឹងពីមូលហេតុនៅឡើយនោះទេ៕
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed