ឧត្ដុង្គម៉ែជ័យ ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រះស្រែ បានអញ្ជើញជាអធិបតី ក្នងកម្មវិធីមីទ្ទិញអបអរសាទរខួបលេីកទី៤៦ នៃទិវាជ័យជំនះ ៧មករា ដែលមានការចូលរួមពីលោក ចាន់ វត្ថា អភិបាលរងក្រុងឧត្ដុង្គម៉ែជ័យ និង លោក សុខ សយ ប្រធានក្រុមប្រឹក្សាភិបាលក្រុងឧត្ដុង្គម៉ែជ័យ ព្រមទាំងមានការចូលរួមពី លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ក្រុមការងារ និងប្រជាពលរដ្ឋ ប្រមាណជាង ៣២០នាក់ នៅរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិតាជាល សង្កាត់ព្រះស្រែ ក្រុងឧត្ដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
![](http://rmn.asia/wp-content/uploads/2025/01/1000160689-1024x682.jpg)
ក្នុងឱកាសដ៍វិសេសវិសាលនេះផងដែរ ឯកឧត្តម បានសំណេះសំណាល សួរសុខទុក្ខដល់ក្រុមការងារ និងប្រជាពលរដ្ឋ ដោយស្នាមញញឹម និងភាពរីករាយ ផងនោះ ជាកិច្ចបន្ត ឯកឧត្តម បានអានសុន្ទរកថាដេីមទាំងស្រុករបស់ សម្តេចអគ្គមហាសេនាបធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរណឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧.០១.១៩៧៩ – ០៧.០១.២០២៥) ជូនក្នុងអង្គពិធីទាំងមូលស្តាប់ផងដែរ ។
![](http://rmn.asia/wp-content/uploads/2025/01/1000160690-1024x682.jpg)
ឯកឧត្តម បានបន្ដទៀតថា ការគាំទ្រដោយស្ម័គ្រស្មោះ របស់បងប្អូនប្រជាពលរដ្ឋរហូតមកដល់ពេលនេះ បានបញ្ជាក់បង្ហាញឱ្យឃេីញកាន់តែច្បាស់អំពី ការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាការចូលរួមរក្សាសុខសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។
![](http://rmn.asia/wp-content/uploads/2025/01/1000160691-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000160692-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000160693-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000160694-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000160695-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000160696-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000158667-9.jpg)