ភ្នំពេញ៖ ថ្មីៗនេះ ឯកឧត្ដម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា និង ជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន។
ឆ្លើយតបនឹងសំណួរថា តើឯកឧត្ដម វាយតម្លៃដូចម្ដេច ចំពោះសមិទ្ធផលរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងពេលនៃការរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី?
ឯកឧត្តម ឯក សំអុល បានមានប្រសាសន៍ថា ចាប់តាំងពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន និង ការឆ្លើយតបរបស់កម្ពុជា ក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ជាង១០ឆ្នាំចុងក្រោយមកនេះ ប្រទេសចិនបានរួមចំណែកធំធេងណាស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សហគ្រាស កម្មន្តសាល ធារាសាស្ត្រ កសិកម្ម រហូតដល់ ទំនាក់ទំនងពាណិជ្ជកម្ម រវាងគ្នានឹងគ្នា ទំនាក់ទំនងវប្បធម៌ អប់រំ កីឡា សុខាភិបាល ។ល។
ឯកឧត្តមបញ្ជាក់ថា «ខ្ញុំមិនអាចរៀបរាប់អស់ទេ នូវសមិទ្ធផល ដែលកើតចេញ ពីកិច្ចសហប្រតិបត្តិការកម្ពុជាចិន ប៉ុន្តែ ចំណុចដែលលេចធ្លោ នៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ សមិទ្ធផលធំៗ គឺ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបង្កលក្ខណៈឲ្យកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បើអត់មានចិនជួយទេ គឺទៅមិនរួចទេ ទី២៖ កម្ពុជា មិនដែរមានផ្លូវល្បឿនលឿនទេ ខ្ញុំធ្លាប់ទៅប្រទេសចិន ធ្វើដំណើរផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន គឺអស្ចារ្យ ពេលនេះ កម្ពុជាមាន ១ខ្សែរ គឺភ្នំពេញក្រុងព្រះសីហនុ ដែលនេះគឺជាស្នាដៃកើតចេញពីចិន ។ »
ក្រៅពីនេះ ឯកឧត្តមថា នៅមានអាកាសយានដ្ឋានអន្តរជាតិ, ស្ពាន, ថ្នល់, អគារសាធារណៈ សកលវិទ្យាល័យ មន្ទីរពេទ្យ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
«នៅភ្នំពេញ មានមហាវិថីពីរ ដែលប្រសិទ្ធិនាម ថ្នាក់ដឹកនាំចិន …មហាវិថី ម៉ៅ សេទុង និងមហាវិថី ស៊ី ជីនភីង ដូច្នេះ នេះហើយជាផ្លែផ្កា ដែលចេញពីកិច្ចសហប្រតិបត្តិការ ពីជំនួយ របស់ប្រទេសចិន ហើយខ្ញុំគោរព និងការពារដាច់ខាត ពីព្រោះចិន គោរពគោលការឯករាជ្យ គោរពអធិបតេយ្យ បូរណភាពទឹកដី ..ចិនមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសជាមិត្ត ចិនគោរពប្រទេសជាមិត្ត ស្មើភាពគ្នា និងស្មោះ មានទឹកចិត្ត ជឿទុកចិត្តគ្នា ទៅវិញទៅមក នេះហើយជាចំណុចល្អ»។
ឯកឧត្តមបញ្ជាក់ថា ជំនួយរបស់ប្រទេសចិន មិនដែរដាក់លក្ខខណ្ឌទេ នេះគឺជាភាព ស័ក្តិសមដែលថា កម្ពុជានិងចិនគឺជាមិត្តដែកថែប៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕