រសៀលថ្ងៃទី ២៩ ខែសីហា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក X  i Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបជាមួយលោក Jake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក។

លោក Xi Jinping បានលើកឡើងថា ប្រឈមមុខនឹងសភាពការណ៍អន្តរជាតិដែលមានភាពច្របូកច្របល់និងស្មុគស្មាញ ប្រទេសនានាត្រូវរួមសាមគ្គីគ្នានិងសហការគ្នា តែមិនត្រូវបំបែកបំបាក់និងប្រឈមដាក់គ្នាទេ។ ប្រជាជនសង្ឃឹមមានការបើកទូលាយនិងរីកចម្រើន តែពុំមែនការបិទខ្ទប់និងដើរថយក្រោយទេ។ ចិននិងអាមេរិកជាប្រទេសធំ ត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ចំពោះប្រជាជននិងចំពោះពិភពលោក ហើយធ្វើជាអ្នកជំរុញស្ថិរភាពនិងការអភិវឌ្ឍរួមនៃពិភពលោក។

លោក Xi Jinping បានបន្តថា ទោះបីជាស្ថានការណ៍ក្នុងប្រទេសទាំងពីរចិននិងអាមេរិកនិងទំនាក់ទំនងរវាងចិននិងអាមេរិកកើតមានការប្រែប្រួលយ៉ាងខ្លាំងក្តី ប៉ុន្តែ គោលដៅរបស់ចិនដែលខិតខំរក្សាឱ្យទំនាក់ទំនងចិន-អាមេរិកអភិវឌ្ឍប្រកបដោយស្ថិរភាព ល្អប្រសើរ និងនិរន្តរភាពគឺមិនដែលកែប្រែទេ , គោលការណ៍សម្រាប់ដោះស្រាយទំនាក់ទំនងចិន-អាមេរិកដោយឈរលើការគោរពគ្នា រួមរស់ដោយសន្តិសហវិជ្ជមាននិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺមិនដែលកែប្រែទេ, គោលជំហរដែលគាំពារអធិបតេយ្យភាពទឹកដី សន្តិសុខជាតិ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិគឺមិនដែលកែប្រែទេ, ការខិតខំដើម្បីបន្តរឹតបន្តឹងចំណងមិត្តប្រពៃណីរវាងប្រជាជនចិននិងអាមេរិកក៏មិនដែលកែប្រែដែរ ។ សង្ឃឹមថា ភាគីអាមេរិកនឹងបោះជំហានទៅកាន់ទិសដៅដូចគ្នាជាមួយចិន យល់ដឹងពីការអភិវឌ្ឍរបស់ចិនដោយអាកប្បកិរិយាវិជ្ជមាននិងសត្យានុម័ត ចាត់ទុកការអភិវឌ្ឍរវាងគ្នានិងគ្នាជាឱកាសតែពុំមែនជាបញ្ហាប្រឈម ហើយរួមជាមួយភាគីចិនស្វែងរកមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ការរួមរស់ជាមួយគ្នារវាងប្រទេសធំទាំងពីរ៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕