ពីថ្ងៃទី២១ដល់២៣ខែកក្កដា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ព្រមទាំងរួមជាមួយភាគីរុស្ស៊ីធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំជាលក្ខណៈយន្តការទ្វេភាគីចិននិងរុស្ស៊ី។
លោក Ding Xuexiang បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ការវិនិយោគនិងកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងចិននិងរុស្ស៊ីបានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរជាប់រហូតមក ដែលបានផ្តល់ផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រជាជននិងប្រទេសទាំងពីរ។ ភាគីទាំងពីរគួរបង្កើនការគ្រោងផែនការដឹកនាំការវិនិយោគនិងកិច្ចសហប្រតិបត្តិការ ជំរុញគម្រោងសហប្រតិបត្តិការសំខាន់ៗជាលំដាប់ ស្វែងរកយ៉ាងស៊ីជម្រៅនូវសក្តានុពលកិច្ចសហប្រតិបត្តិការក្នុងតំបន់ បង្កបរិយាកាសវិនិយោគដ៏ល្អប្រសើរដោយភាពសកម្ម រួមគ្នាជំរុញឱ្យកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងចិននិងរុស្ស៊ីអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
ភាគីរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះកម្រិតនៃការអភិវឌ្ឍទំនាក់ទំនងនិងសមិទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងរុស្ស៊ី រីករាយរួមជាមួយភាគីចិនធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្រ្តដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងរុស្ស៊ីនិងចិន៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕