ភ្នំពេញ : នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣​ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស លោក-លោកស្រី អភិបាលរងណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្រ្ដីរាជការរដ្ឋបាលខណ្ឌ និងក្រុមប្រឹក្សាសង្កាត់កំបូល-កន្ទោក បានចុះដាំកូនឈើធ្នង់ចំនួន ២០ដើម នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងបៃតង និងផ្តល់ជាម្លប់សម្រាប់អ្នកធ្វេីដំណេីរ​ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ ៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed